ព័ត៌មានជាតិ

សើចពេញអង្គពិធី! សម្តេចតេជោ ច្រលំថាបានឧបត្ថម្ភលោកព្រហ្ម ម៉ាញ ៣ម៉ឺនដុល្លារ ស្រាប់តែលោកព្រហ្មម៉ាញ ឡើងមកតវ៉ាថាបានតែ ២ម៉ឺនដុល្លារទេ

BY
Khmerpress
May 12, 2022
សើចពេញអង្គពិធី! សម្តេចតេជោ ច្រលំថាបានឧបត្ថម្ភលោកព្រហ្ម ម៉ាញ ៣ម៉ឺនដុល្លារ ស្រាប់តែលោកព្រហ្មម៉ាញ ឡើងមកតវ៉ាថាបានតែ ២ម៉ឺនដុល្លារទេ

ក្លីបវិដេអូមួយត្រូវបានចែករំលែកពេញបណ្តាញសង្គមហ្វេសបុក បន្ទាប់ពីសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាជាមួយលោកព្រហ្ម ម៉ាញ ក្នុងពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរ នៅកាណាដា។

ក្នុងនោះផងដែរសម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចបានឧបត្ថម្ភលោកព្រហ្ម​ ម៉ាញ ពេលនៅមន្ទីរពេទ្យចំនួន ៣០០០០ដុល្លារ ស្រាប់តែលោកព្រហ្មម៉ាញ ឡើងមកតវ៉ាថាបានតែ ២ម៉ឺនដុល្លារទេ ហើយមូលហេតុដែលលោកតវ៉ាដោយសារ ខ្លាចប្រពន្ធរបស់លោកថាបាត់លុយ។ ការសន្ទនារបស់សម្តេចតេជោ និងលោកព្រហ្មម៉ាញ ធ្វើឲ្យសើចពេញអង្គពិធី។

ពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរ នៅកាណាដា ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួម ធ្វើជាសហប្រធាន ជាមួយនឹងឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២(វ៉ាស៊ីនតោនឌីស៊ី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២) ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: