ព័ត៌មានជាតិ

វីរកីឡាការិនី ខាន់ ចេសា មិនបានប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយឡើយ ដោយសារបញ្ហាលើសទម្ងន់ជាង ២០០ក្រាម

BY
Khmerpress
May 14, 2022
វីរកីឡាការិនី ខាន់ ចេសា មិនបានប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយឡើយ ដោយសារបញ្ហាលើសទម្ងន់ជាង ២០០ក្រាម

យោងតាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេម នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា វីរកីឡាការិនីជឺជីតស៊ូតដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា មិនបានប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយឡើយ ដោយសារបញ្ហាលើសទម្ងន់ជាង ២០០ក្រាម។

ក្នុងសេចក្ដីថ្លែងការណ៍ ចំពោះករណីរបស់កីឡាការិនី ខាន់ ចេសា គឺមិនអាចឆ្លងកាត់ដំណាក់កាលថ្លឹងទម្ងន់ផុត ដោយសារលេីសទម្ងន់កំណត់ដែលបានចុះឈ្មោះ គឺ ៤៨គីឡូក្រាម ប៉ុន្តែនៅពេលថ្លឹងទម្ងន់ ឃើញថាលេីសទម្ងន់ ២៤០ក្រាម ដូចនេះ ខាន់ ចេសា មិនត្រូវបានអនុញ្ញាតឲចូលរួមប្រកួតឡើយ ព្រោះវាផ្ទុយទៅនឹងបទបញ្ជាការប្រកួតរបស់សហព័ន្ធ Juitjutsu អន្តរជាតិ និងបទបញ្ជាបច្ចេកទេសរបស់ SEA Games Technical handbook។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង និងស្នើសុំឲ្យមានការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រ ជុំវិញករណីនេះ ដែលធ្វើឲ្យកម្ពុជា បាត់បង់ឱកាសដណ្ដើមមេដាយមាស ១គ្រឿងជូនជាតិ តាមរយៈវីរៈកីឡាការិនីឆ្នើមរូបនេះ ។

រូបភាព៖ Cambodia 2023, BTV Cambodia

Share This Post: