ព័ត៌មានជាតិ

ក្រសួងសាធារណការ បង្ហាញពីឯកសារចាំបាច់ និងតម្លៃសេវា សម្រាប់ការប្តូរផ្លាកលេខពីទម្រង់ខ្លី ទៅទម្រង់វែង

BY
Khmerpress
May 18, 2022
ក្រសួងសាធារណការ បង្ហាញពីឯកសារចាំបាច់ និងតម្លៃសេវា សម្រាប់ការប្តូរផ្លាកលេខពីទម្រង់ខ្លី ទៅទម្រង់វែង

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រោយមានសាធារណជន ចោទជាសំណួរថា “តើផ្លាកលេខទម្រង់ខ្លី អាចស្នើប្តូរយកផ្លាកលេខទម្រង់វែងបានដែរឬទេ?”

ក្រសួងសាធារណការ បានបញ្ជាក់ឲ្យដឹងថា ផ្លាកលេខទម្រង់ខ្លី អាចស្នើប្តូរយកផ្លាកលេខទម្រង់វែងបាន។ ឯកសារតម្រូវសម្រាប់ប្តូរយកផ្លាកលេខទម្រង់វែងរួមមាន៖
-បណ្ណសម្គាល់យានយន្ត (ច្បាប់ដើម)
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
-ផ្លាកលេខដែលស្នើសុំប្តូរ
-ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន ជាក់ស្ដែង)
-វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។

កម្រៃសេវាប្តូរយកផ្លាកលេខទម្រង់វែងសម្រាប់រថយន្តធុនតូច ឬធុនស្រាល(ផ្លាកលេខរាជធានី-ខេត្ត)៖
-ផ្លាកលេខម្ខាង តម្លៃ ១២០.០០០ រៀល
-ផ្លាកលេខ១គូ តម្លៃ ១៨០.០០០ រៀល
ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275 ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: