ព័ត៌មានជាតិ

ក្រសួងសាធារណការ ពន្យល់ពីអត្ថន័យនៃផ្លាកសញ្ញា ដែលអ្នកប្រើប្រាស់ផ្លូវច្រើនជួបប្រទះនៅត្រង់ផ្លូវប្រសព្វ

BY
Khmerpress
May 28, 2022
ក្រសួងសាធារណការ ពន្យល់ពីអត្ថន័យនៃផ្លាកសញ្ញា ដែលអ្នកប្រើប្រាស់ផ្លូវច្រើនជួបប្រទះនៅត្រង់ផ្លូវប្រសព្វ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ក្រសួងសាធារណការពន្យល់ពីអត្ថន័យនៃផ្លាកសញ្ញា ដែលអ្នកប្រើប្រាស់ផ្លូវច្រើនជួបប្រទះនៅត្រង់ផ្លូវប្រសព្វ។

១.ផ្លាកសញ្ញា “ឈប់” (នៅត្រង់ផ្លូវប្រសព្វ) STOP (at Intersection)៖ សញ្ញានេះសម្រាប់សម្គាល់ផ្លូវបាត់សិទ្ធិ។ អ្នកបើកបរត្រូវឈប់ ទោះបីមាន ឬគ្មានយានជំនិះផ្សេងទៀតឆ្លងកាត់នៅខាងមុខក៏ដោយ។ អ្នកបើកបរអាចបន្តដំណើរទៅមុខបានលុះត្រាតែផ្លូវដែលត្រូវឆ្លងកាត់នោះទំនេរ។

២.ផ្លាកសញ្ញាបង្ហាញកន្លែងថ្មើរជើងឆ្លងកាត់(PEDESTRIAN CROSSING AREA)៖ សញ្ញានេះ ប្រើសម្រាប់ផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ អំពីទីកន្លែងសម្រាប់ថ្មើរជើងដែលត្រូវឆ្លងកាត់។

ក្រសួងសាធារណការ និងដឹកជញ្ជូនស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ករណីឃើញមានផ្លាកសញ្ញាមានការបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា។

ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖
– App Store: https://roadcare.mpwt.gov.kh/ios
– Play Store: https://roadcare.mpwt.gov.kh/android

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: