ព័ត៌មានជាតិ

ក្រសួងបង្ហាញពីឯកសារចាំបាច់ និងកម្រៃសេវា សម្រាប់ផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរឬលេខ ដើម្បីប្តូរបានផ្លាកលេខថ្មី

BY
Khmerpress
June 11, 2022
ក្រសួងបង្ហាញពីឯកសារចាំបាច់ និងកម្រៃសេវា សម្រាប់ផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរឬលេខ ដើម្បីប្តូរបានផ្លាកលេខថ្មី

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១​ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹង ផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរឬលេខ ឬត្រូវប្តូរថ្មី អាចធ្វើការស្នើសុំប្តូរផ្លាកលេខថ្មីបាន ប៉ុន្តែរក្សាស៊េរី និងលេខនៅដដែល។ ចំពោះផ្លាកលេខ ដែលរលុប ឬឆ្កូតតិចតួចអាចកំណត់អត្តសញ្ញាណយានជំនិះបាន មិនតម្រូវឱ្យធ្វើការប្តូរនោះទេ។

ក្រសួងសាធារណការ បានបញ្ជាក់បន្ថែមថា ការស្នើសុំប្ដូរ បណ្ណ និង/ឬផ្លាកលេខសម្គាល់យានជំនិះដែលជាកម្មសិទ្ឋិរូបវន្តបុគ្គល ឬក្រុមហ៊ុន ត្រូវបំពេញបែបបទ និងភ្ជាប់ជាមួយនូវសំណុំឯកសារ ដូចខាងក្រោម៖

– ពាក្យស្នើសុំ (ដែលមានបិតកាល់លេខតួ ឬលេខសាក់ស៊ី ដែលចម្លងជាក់ស្តែងពីយានជំនិះ)។
– អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិករណី (ជារូបវន្តបុគ្គល)។

. ពលរដ្ឋខ្មែរ៖ ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
. ជនបរទេស៖ ច្បាប់ថតចម្លងលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព ដោយមានផ្តិតស្នាមមេដៃរបស់សាម៉ីខ្លួន និងច្បាប់ដើមលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយស្ថាប័នមានសមត្ថកិច្ច។
– អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិករណី (ជាក្រុមហ៊ុន)។
. ច្បាប់ថតចម្លងវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
. ច្បាប់ថតចម្លងបណ្ណប៉ាតង់ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
– បណ្ណសម្គាល់យានជំនិះដែលត្រូវប្តូរ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)
– ផ្លាកលេខសម្គាល់យានជំនិះដែលត្រូវប្តូរ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ច្បាប់ថតចម្លង (ករណី ត្រីចក្រយានយន្ត និងរថយន្ត)

កម្រៃសេវាសាធារណ៖
– បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ៣១ ០០០រៀល
– បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត(ក្រុមហ៊ុន) ៥០ ០០០រៀល
– ផ្លាកលេខសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ៣១ ០០០រៀល
– ផ្លាកលេខរថយន្តធុនស្រាល (ផ្លាកម្ខាង) ៣៨ ០០០រៀល
– ផ្លាកលេខរថយន្តធុនស្រាល (ផ្លាក1គូ) ៦៥ ០០០រៀល
– ផ្លាកលេខរថយន្តធុនស្រាល (ផ្លាកម្ខាង)លេខពិសេសផ្ទាល់ខ្លួន ១២០ ០០០រៀល
– ផ្លាកលេខរថយន្តធុនស្រាល (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ២៤០ ០០០រៀល
– ផ្លាកលេខរថយន្តធុនធំ (ផ្លាកម្ខាង) ៥២ ០០០រៀល
– ផ្លាកលេខរថយន្តធុនធំ (ផ្លាក1គូ) ៧០ ០០០រៀល
– ផ្លាកលេខរថយន្តធុនធំ (ផ្លាកម្ខាង)លេខពិសេសផ្ទាល់ខ្លួន ១៥០ ០០០រៀល
– ផ្លាកលេខរថយន្តធុនធំ (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ៣០០ ០០០រៀល
– ផ្លាកលេខខ្នាតធំ (ផ្លាកម្ខាង)លេខពិសេសផ្ទាល់ខ្លួន ១២០ ០០០រៀល
– ផ្លាកលេខខ្នាតធំ (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ១៨០ ០០០រៀល។

តំណភ្ជាប់ទៅកាន់៖
– អនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ មីនា ឆ្នាំ២០២០ (ស្តីពី ការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនិងច្បាប់ចរាចរណ៍ផ្លូវគោក)៖
https://www.mpwt.gov.kh/kh/documents/sub-decree/257
– អនុក្រឹត្យស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក៖
https://mpwt.gov.kh/kh/documents/sub-decree/440
– ប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈដោយក្រសួងសាធារណការ និងដឹកជញ្ជូន៖
https://www.mpwt.gov.kh/kh/documents/declaration/239 ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: