ព័ត៌មានជាតិ

ក្រសួងសាធារណការ ពន្យល់ពីភ្លើងសញ្ញា និងផ្លាកសញ្ញាប្រយ័ត្នគ្រោះថ្នាក់ ដែលអ្នកធ្វើដំណើរច្រើនជួបប្រទះតាមដងផ្លូវ

BY
Khmerpress
June 29, 2022
ក្រសួងសាធារណការ ពន្យល់ពីភ្លើងសញ្ញា និងផ្លាកសញ្ញាប្រយ័ត្នគ្រោះថ្នាក់ ដែលអ្នកធ្វើដំណើរច្រើនជួបប្រទះតាមដងផ្លូវ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណ ពន្យល់ពីភ្លើងសញ្ញា និងផ្លាកសញ្ញាប្រយ័ត្នគ្រោះថ្នាក់ ដែលអ្នកធ្វើដំណើរច្រើនជួបប្រទះតាមដងផ្លូវ។

១.ភ្លើងសញ្ញាពណ៌លឿង ភ្លឹបភ្លែតៗ៖ ភ្លើងសញ្ញានេះសម្រាប់បញ្ជាឱ្យអ្នកបើកបរយានជំនិះគ្រប់ប្រភេទបន្ថយល្បឿន ហើយប្រុងប្រយ័ត្ន។ ភ្លើងសញ្ញាប្រភេទនេះ ច្រើនប្រើនៅកន្លែងមានការដ្ឋាន កន្លែងកំពុងមានឧបសគ្គនៅលើទ្រូងផ្លូវ ឬត្រង់ផ្លូវប្រសព្វ។
២.ផ្លាកសញ្ញាប្រយ័ត្នគ្រោះថ្នាក់! មានរថយន្តធុនធ្ងន់ឆ្លងកាត់៖ ផ្លាកសញ្ញានេះ សម្រាប់ពញ្ញាក់អារម្មណ៍អ្នកបើកបរឱ្យបង្កើនការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ដោយសារមានរថយន្តធុនធ្ងន់ឆ្លងកាត់នៅខាងមុខ។

ក្រសួងសាធារណការ និងដឹកជញ្ជូនសូមស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ពីផ្លូវថ្នល់ និងផ្លាកសញ្ញាចរាចរណ៍ដែលត្រូវជួសជុលថែទាំតាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

ទាញយកកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ៖
– App Store: https://roadcare.mpwt.gov.kh/ios
– Play Store: https://roadcare.mpwt.gov.kh/android ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: