ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងពីស្ថានភាពជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ ត្រង់ចំនុចស្ពានស្ទឹងសំរោង ទឹកហក់ឡើងដល់កម្ពស់៥,៦០ម៉ែត្រ អាចនឹងផ្អាកចរាចរបណ្ដោះអាសន្ន

BY
Khmerpress
July 12, 2022
រដ្ឋបាលខេត្តព្រះសីហនុ  ជូនដំណឹងពីស្ថានភាពជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ ត្រង់ចំនុចស្ពានស្ទឹងសំរោង ទឹកហក់ឡើងដល់កម្ពស់៥,៦០ម៉ែត្រ អាចនឹងផ្អាកចរាចរបណ្ដោះអាសន្ន

ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពជំនន់ទឹកភ្លៀងនៅផ្លូវជាតិលេខ៤ ត្រង់ចំនុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា៖ បន្ទាប់ពីទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ បណ្ដាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឲ្យមានជំនន់ទឹកភ្លៀងនៅតាមភូមិឋានប្រជាពលរដ្ឋក្នុងតំបន់ខ្លះនៃស្រុកកំពង់សីលា ព្រមទាំងបានជន់លិចហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ប្រវែងជាង ១៨០ម៉ែត្រ។

ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នឹងបណ្ដាលឱ្យជន់លិចផ្លូវជាតិលេខ៤ កាន់តែខ្លាំង និងអាចឈានទៅផ្អាកចរាចរជាបណ្ដោះអាសន្នត្រង់ចំណុចខាងលើនាពេលខាងមុខនេះ។

បច្ចុប្បន្ននេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យតាមដានស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រដែលកំពុងលិចលង់នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

Share This Post: