ព័ត៌មានជាតិ

ក្រសួងសាធារណការ បញ្ជាក់ថា ផ្លាកលេខរថយន្តបាត់ គឺអាចស្នើសុំថ្មីឡើងវិញបាន ដោយតម្រូវឱ្យមានឯកសារទាំងនេះ

BY
Khmerpress
July 18, 2022
ក្រសួងសាធារណការ បញ្ជាក់ថា ផ្លាកលេខរថយន្តបាត់ គឺអាចស្នើសុំថ្មីឡើងវិញបាន ដោយតម្រូវឱ្យមានឯកសារទាំងនេះ

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងសាធារណការ ធ្វើការបកស្រាយសំណួរ ដែលសួរច្រើនជាងគេ តាមរយៈលេខទូរសព្ទ (Hotline 1275 ) ដែលបានសួរថា តើបាត់ផ្លាកលេខរថយន្តអាចស្នើសុំថ្មីបានទេ និងតម្រូវមានឯកសារអ្វីខ្លះ?

ក្រសួងសាធារណការ បានបញ្ជាក់ថា ករណីបាត់ផ្លាកលេខរថយន្ត គឺ អាចស្នើសុំថ្មីឡើងវិញបាន (ទុតិយតា ឬតតិយតា) ដោយតម្រូវឱ្យមានឯកសាររួមមាន៖

– អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
– បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម)
– ពាក្យបណ្តឹងមានបញ្ជាក់ពី៖
*ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ (ករណីបាត់ផ្លាកលេខរថយន្តម្ខាង)
*អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ (ករណីបាត់ផ្លាកលេខរថយន្តមួយគូ)
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)
:::ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275 ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: