ព័ត៌មានជាតិ July 21, 2022

ក្រសួងសាធារណការ បញ្ជាក់ពី វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ត្រូវកំណត់សុពលភាពប៉ុន្មានឆ្នាំ?

Khmerpress

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឆ្លើយតបនឹងសំណួរ ដែលសួរច្រើនជាងគេ ប្រចាំខែមិថុនា តាមរយៈលេខទូរស័ព្ទ (Hotline 1275) ដោយបានចោទសួរថា ” តើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) មានសុពលភាពប៉ុន្មានឆ្នាំ? ”

ក្រសួងសាធារណការ បានបញ្ជាក់ថា វិញ្ញាបនបត្រមានសុពលភាពដូចខាងក្រោម៖
-រថយន្តប្រភេទគ្រួសារថ្មីគ្រប់ប្រភេទ ៤ឆ្នាំ
-រថយន្តប្រភេទគ្រួសារ ផ្ទុកត្រឹម៤នាក់ ២ឆ្នាំ
-រថយន្តគ្រួសារ ផ្ទុកពី៥ ដល់៩នាក់(មិនធ្វើអាជីវកម្ម) ២ឆ្នាំ
-រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរ ឬដឹកទំនិញធុនស្រាល ២ឆ្នាំ
-រថយន្តដឹកទំនិញធុនតូច ផ្ទុកមិនលើសមួយតោន (ធ្វើអាជីវកម្ម) ១ឆ្នាំ
-រ៉ឺម៉ក ឬសឺមីរ៉ឺម៉ករថយន្ត ១ឆ្នាំ
-ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ១ឆ្នាំ
:::ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275 ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT