ព័ត៌មានជាតិ

ច្បាស់ការហើយ! ក្រសួងសាធារណការ បញ្ជាក់អំពីឯកសារត្រូវភ្ជាប់តាមខ្លួននៅពេលបើកបរយានយន្ត

BY
Khmerpress
August 5, 2022
ច្បាស់ការហើយ! ក្រសួងសាធារណការ បញ្ជាក់អំពីឯកសារត្រូវភ្ជាប់តាមខ្លួននៅពេលបើកបរយានយន្ត

រាជធានីភ្នំពេញើ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹងស្ដីពី ឯកសារភ្ជាប់តាមខ្លួននៅពេលបើកបរយានយន្ត។

ថ្មីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនជាពិសេស អ្នកបើកបរយានយន្ត បានសំដែងមតិនៅតាមបណ្ដាញទំនាក់ទំនងសង្គមពាក់ព័ន្ធ នឹងឯកសារដែលត្រូវភ្ជាប់តាមខ្លួនពេលបើកបរ យានយន្តធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖

ចាប់ពីឆ្នាំ២០១៧មក ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការកែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដោយបានបញ្ចូល QR Code លើឯកសារបណ្ណបើកបរយានយន្ត បណ្ណសម្គាល់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូន និងឯកសារពាក់ព័ន្ធមួយចំនួនទៀតដើម្បីងាយស្រួលគ្រប់គ្រង។ ដូចនេះ ដើម្បីចូលរួមអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្រសួងធ្វើការណែនាំដល់អ្នកបើកបរយានយន្ត ធ្វើចរាចរណ៍ នៅលើផ្លូវថ្នល់ ត្រូវមានឯកសារភ្ជាប់តាមខ្លួនដែលរួមមាន៖

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: