សង្គម

ក្រោយផ្ទុះការរិះគន់យ៉ាងខ្លាំង ឥលូវនេះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះណែនាំ កុំឲ្យមានការលក់ដូរ ដាក់តុកៅអីអង្គុយលើផ្លូវរថភ្លើងទៀតហើយ (មានវីដេអូ)

BY
Khmerpress
August 9, 2022
ក្រោយផ្ទុះការរិះគន់យ៉ាងខ្លាំង ឥលូវនេះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះណែនាំ កុំឲ្យមានការលក់ដូរ ដាក់តុកៅអីអង្គុយលើផ្លូវរថភ្លើងទៀតហើយ (មានវីដេអូ)

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែកចាយយ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញអំពីទិដ្ឋភាពនៅលើផ្លូវរថភ្លើងមួយខ្សែនៅក្នុងខណ្ឌពោធិ៍សែនជ័យ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាមកលក់ដូរ និងអង្គុយហូបចុកចំណីអាហារនៅលើផ្លូវរថភ្លើងនោះ ដោយមិនមានការខ្លាចកើតមានគ្រោះថ្នាក់អ្វីនោះឡើយ។

បន្ទាប់ពីមានការរិះគន់យ៉ាងច្រើននៅក្នុងបណ្តាញសង្គមរួចមក នាល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការទៅណែនាំ និងអប់រំដល់អ្នកលក់ដូរនៅទីនោះកុំឲ្យដាក់តុ និងកៅអីឲ្យភ្ញៀវអង្គុយលើផ្លូវរថភ្លើងទៀត ព្រោះវាអាចបង្កគ្រោះថ្នាក់នៅពេលមានរថភ្លើងឆ្លងកាត់ និងបានណែនាំឲ្យតុកៅអីឃ្លាតឲ្យឆ្ងាយចេញពីផ្លូវរថភ្លើង៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post:

សង្គម

កូនខ្មែរ-អាមេរិកដំបូងគេ នាំយកមុខម្ហូបខ្មែរ «ហហ្មុក» ចូលរួមប្រកួតក្នុងកម្មវិធី MasterChef លំដាប់ពិភពលោក ធ្វើឱ្យគណៈកម្មការ សរសើរមិនដាច់ពីមាត់

BY
Khmerpress
June 5, 2023
កូនខ្មែរ-អាមេរិកដំបូងគេ នាំយកមុខម្ហូបខ្មែរ «ហហ្មុក» ចូលរួមប្រកួតក្នុងកម្មវិធី MasterChef លំដាប់ពិភពលោក ធ្វើឱ្យគណៈកម្មការ សរសើរមិនដាច់ពីមាត់

កូនខ្មែរ-អាមេរិកមួយរូប លោក Charles កំពុងតែបង្កើតប្រវត្តិសាស្ត្រដំបូងគេ នាំយកមុខម្ហូបខ្មែរ ចូលរួមប្រកួតនៅក្នុងកម្មវិធីកម្រិតពិភពលោកមួយ ដែលមានឈ្មោះថា “MasterChef: United Tastes of America” ក្នុងរដូវកាលទី១៣ កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក។

យោងតាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Leo San បានបង្ហោះវីដេអូប្រមាណជា ៣នាទី របស់លោក Charles បានបញ្ចេញស្នាដៃ ធ្វើមុខម្ហូបខ្មែរ អាម៉ុក ឬហហ្មុក «AMOK » យកទៅឲ្យChef ភ្លក់ ដើម្បី​ទទួល​បាន​ Yes ពី​គណៈកម្មការ។ បន្ទាប់ពីគណៈកម្មការ ធ្វើការភ្លក់មុខម្ហូប អាម៉ុក ឬហហ្មុក «AMOK » ហើយ ពួកគាត់ពិតជាពេញចិត្តជាខ្លាំង និងបាននិយាយថា ម្ហូបមួយមុខនេះពិតជាអាស្ចារ្យណាស់ ទាំងរសជាតិ ទាំងការរៀបចំម្ហូបដាក់លើចាន ដែលធ្វើឱ្យគណៈកម្មការ សរសើរមិនដាច់ពីមាត់នូវរសជាតិមួយនេះ ។ សូមបញ្ជាក់ថា លោក Charles ទទួលបាន Yes ចំនួន ៤ ពីChef នឹងត្រូវទៅវគ្គបន្តទៀត ដើម្បីឈានជើងក្លាយជាម្ចាស់ពានរង្វាន់ ក្នុងរដូវកាលទី១៣ ទទួលបានប្រាក់រង្វាន់ចំនួន 250,000 ដុល្លារ និងពានរង្វាន់ MasterChef របស់អាមេរិក ៕ ទស្សនាវិដេអូខាងក្រោម៖

ប្រភព៖ Leo San

Share This Post:

សង្គម

រំជួលចិត្ត! ក្មេងប្រុសម្នាក់ សុំច្បាប់គ្រូទៅជួយម្តាយលាងចានឱ្យគេ ដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាព

BY
Khmerpress
June 2, 2023
រំជួលចិត្ត! ក្មេងប្រុសម្នាក់ សុំច្បាប់គ្រូទៅជួយម្តាយលាងចានឱ្យគេ ដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាព

វីដេអូមួយកំពុងការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពីក្មេងប្រុសម្នាក់ ឈ្មោះ សូត្រ សុខនឿន អាយុ​១០ឆ្នាំ នៅខេត្តកំពង់ស្ពឺ ព្រោះតែជីវភាពក្រលំបាក ក្មេងប្រុសនោះ​បាននិយាយទាំងទឹកភ្នែក សុំច្បាប់លោកគ្រូចំនួន ២ថ្ងៃ ដើម្បីជួយដល់ម្ដាយទៅលាងចានឱ្យគេនៅតាមរោងការ ដែលទស្សនីយភាពនេះ បានធ្វើឱ្យមហាជនអាណិតអាសូរជាពន់ពេក និងរំជួលចិត្ត អួលដើមករ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

បើយោងតាមការបង្ហោះពីម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះថា ស៊ិន សាវន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ តាមរយៈ ខ្លឹមសារសំណេរ បានសរសេររៀបថា៖ «ជិវិតលំបាកក៏មិនបោះបង់ការសិក្សាដែរ! គួរឱ្យអាណិតខ្លាំងណាស់ប្អូនប្រុស សូត្រ សុខនឿន អាយុ ១០ឆ្នាំ រៀនថ្នាក់ទី២ ព្រោះតែជីវភាពនិងដើម្បីជួយដល់ម្តាយនិងប្អូនៗម៉ោងសម្រាកពីការសិក្សាទៅលាងចានឱ្យគេជាមួយម្តាយតាមរោងការ រោងបុណ្យ ដើម្បីបានប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ សូមបងប្អូនមេត្តាជួយដល់គ្រួសារប្អូនប្រុសនេះផង នៅភូមិតាំងរងៀង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ »

បន្ទាប់ពីបានមើលឃើញនូវទុកលំបាករបស់ ប្អូនប្រុស សូត្រ សុខនឿន ឃើញថា មានអ្នកលេងក្នុងបណ្ដាញសង្គមជាច្រើន បានចូលរួមថវិកាទៅតាមសទ្ធារៀងៗខ្លួនផងដែរ ៕ ប្រភព៖ ស៊ិន សាវន


Share This Post:

សង្គម

កីឡាការិនីឆ្នើម ស្រួង ភាវី គ្រងឈុតមេទ័ពស្រីសម័យអង្គរ ឃើញហើយពិតជាមិនសរសើរមិនបាន គឺអង់អាចណាស់

BY
Khmerpress
June 2, 2023
កីឡាការិនីឆ្នើម ស្រួង ភាវី គ្រងឈុតមេទ័ពស្រីសម័យអង្គរ ឃើញហើយពិតជាមិនសរសើរមិនបាន គឺអង់អាចណាស់

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី ម្ចាស់មេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម (៣បាំង) បានបង្ហាញរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាត ដែលបានគ្រងឈុតសម្លៀកបំពាក់បែបមេទ័ពស្រី មើលទៅហាក់បីដូចជាមេទ័ពស្រីដែលមានឥទ្ធិពល និងអង់អាចជាខ្លាំង ដោយអមជាមួយសំណេរយ៉ាងមានអត្ថន័យថែមទៀតផង។

ក្នុងសំណេរ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់ កីឡាការិនីឆ្នើម ស្រួង ភាវី បានមានខ្លឹមសារយ៉ាងដូច្នេះថា៖ «ឈុតមេទ័ពស្រីសម័យអង្គរ! បើមើលត្រឹមរូបភាព ពុកម៉ែបងប្អូនប្រាកដជាគិតថា ពេលខ្ញុំបានស្លៀកពាក់ឈុតនេះ មានអារម្មណ៍ថាសប្បាយរីករាយណាស់ហើយ។ តែតាមពិតមិនដូច្នេះទេ អារម្មណ៍ខ្ញុំពេលគ្រងឈុតនេះ គឺក្រៀមក្រំបំផុត ព្រោះថា អ្វីៗដែលបុព្វបុរសខ្មែរយើងបង្កើត និងបានបន្សល់ទុក គឺសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយអស្ចារ្យខ្លាំងណាស់។ គិតដល់ចំណុចនេះ ទើបធ្វើឱ្យអារម្មណ៍ខ្ញុំក្រៀមក្រំ ព្រោះខ្លាចបាត់បង់ទៅវិញ នូវអ្វីៗទាំងអស់ដែលបុព្វបុរសយើងបង្កើតបាន និងបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយរៀនយកនិងថែរក្សាឱ្យបានរីកចម្រើននិងគង់វង្សផង។ »

កីឡាការិនីឆ្នើម ស្រួង ភាវី បានបន្តទៀតថា៖ «តែគ្រប់យ៉ាងហាក់ពុំដូច្នោះទេ ព្រោះសព្វថ្ងៃអ្វីៗដែលបុព្វបុរសយើងបន្សល់ទុក គឺតិចតួចណាស់អ្នកដែលខ្វល់ខ្វាយគិតគូរថែរក្សាការពារអ្វីៗដែលជារបស់ខ្លួន បែរខ្វល់ខ្វាយគិតគូរណាស់អ្វីដែលជារបស់គេទៅវិញ។ យើងទាំងអស់គ្នា គួរតែមោទកភាពដែលកើតមកជាកូនខ្មែរ លើដែនដីសុវណ្ណភូមិដ៏ផូរផង់ ហើយសំបូរទៅដោយសម្បត្តិវប្បធម៌ដ៏អស្ចារ្យជាច្រើនដែលរៀបរាប់គណនាពុំបានឡើយ។ សូមកូនខ្មែរគិតឡើងវិញ កុំឱ្យហួសពេល សូមចូលរួមស្រលាញ់នូវអ្វីៗដែលខ្មែរមាន សូមចូលរួមថែរក្សាការពារឱ្យបានរីកចម្រើន នឹងគង់វង្សជានិរន្តរ៍ផងចុះ ៕ » ប្រភព៖ Sruong Pheavy

Share This Post: