ព័ត៌មានជាតិ

ខេត្តព្រះវិហារ ផ្អាកចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩ ជាបណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងឡើងលើសកម្រិតប្រកាសអាសន្ន

BY
Khmerpress
September 27, 2022
ខេត្តព្រះវិហារ ផ្អាកចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩ ជាបណ្ដោះអាសន្ន ដោយសារជំនន់ទឹកភ្លៀងឡើងលើសកម្រិតប្រកាសអាសន្ន

ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ៩ ក្នុងភូមិសាស្ត្រ ភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ចន្លោះគីឡូម៉ែត្រ ៥៦០ ដល់គីឡូម៉ែត្រលេខ ៥៦១ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងឡើងលើសកម្រិតប្រកាសអាសន្ន។

ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្តឡើងរហូតដល់កម្រិតប្រកាសអាសន្ន ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធ្ងន់បានទេ។ អាស្រ័យហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមធ្វើការបិទចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ នៅកំណាត់ផ្លូវជាតិលេខ៩ (ចាប់ពីចំណុចគីឡូម៉ែត្រលេខ៥៦០ ដល់គីឡូម៉ែត្រលេខ៥៦១) ស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្ដីជូនដំណឹងសាជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ៕ ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

Share This Post: