ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យបិទបន្ទប់ពិគ្រោះព្យាបាលជំងឺ «ស៊ន បូរិន្ទ» នៅក្បែរផ្សារព្រៃទទឹង ស្រុកព្រៃឈរ ក្រោយអ្នកកើតជំងឺកូវីដ១៩បានទៅទីនោះ

BY
Khmerpress
April 10, 2021
អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យបិទបន្ទប់ពិគ្រោះព្យាបាលជំងឺ «ស៊ន បូរិន្ទ» នៅក្បែរផ្សារព្រៃទទឹង ស្រុកព្រៃឈរ ក្រោយអ្នកកើតជំងឺកូវីដ១៩បានទៅទីនោះ

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកបណ្ដោះអាសន្ននៅបន្ទប់ពិគ្រោះព្យាបាលជំងឺកូវីដ ស៊ន បូរិទ្ធ ដែលមានទីតាំងនៅក្បែរផ្សារព្រៃទទឹង ស្ថិតក្នុងឃុំព្រៃវៀន ស្រុកព្រៃឈរ ក្រោយអ្នកកើតជំងឺកូវីដ១៩បានទៅទីនោះ។

សេចក្ដីសម្រេចរបស់លោក អ៊ុន ចាន់ដា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះថា «ត្រូវផ្អាកជាបណ្ដោះអាសន្ននៅបន្ទប់ពិគ្រោះព្យាបាលជំងឺ ស៊ន បូរិទ្ធ ស្ថិតនៅភូមិព្រឹងបីដើម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ធឿន ណារ៉ង»។​ ផ្តល់សិទ្ធិដោយ៖ freshnews

ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់អភិបាលខេត្ដកំពង់ចាម៖

Share This Post: