ព័ត៌មានជាតិ

មន្ទីរសាធារណការ ប្រកាសផ្អាកការធ្វើចរាចរ ចំពោះយានយន្តធុនធ្ងន់៣ថ្ងៃ លើកំណាត់ផ្លូវមួយចំនួនក្នុងខេត្តកណ្ដាល ខណ:ជំនន់ទឹកភ្លៀង ខុសរដូវកំពុងហក់ឡើងខ្លាំង

BY
Khmerpress
January 17, 2023
មន្ទីរសាធារណការ ប្រកាសផ្អាកការធ្វើចរាចរ ចំពោះយានយន្តធុនធ្ងន់៣ថ្ងៃ លើកំណាត់ផ្លូវមួយចំនួនក្នុងខេត្តកណ្ដាល ខណ:ជំនន់ទឹកភ្លៀង ខុសរដូវកំពុងហក់ឡើងខ្លាំង

ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តធុនធ្ងន់គ្រប់ប្រភេទទាំងអស់ដែលមានទម្ងន់លើសពី៥តោន នៅលើកំណាត់ផ្លូវជាតិមួយចំនួនស្ថិត នៅក្នុងខេត្តកណ្ដាល។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរណ៍ និងមានលំនៅដ្ឋានរស់នៅ តាមបណ្តាយសងខាងផ្លូវខាងលើមេត្តាជ្រាបថា៖ ដោយសារបញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឲ្យមានការ ជន់លិចផ្លូវ ព្រមទាំងបាក់ដីច្រាំងទន្លេ ស្ទឹង និងព្រែកមួយចំនួន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ២១, ផ្លូវខេត្តលេខ២០, ២០អា, ២០បេ(១២០) និងផ្លូវខេត្តលេខ១កាដេ៩(៣៤) ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល០៣ថ្ងៃ គិតចាប់ពី ថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដើម្បីបញ្ចៀសការខូចខាតកំណាត់ផ្លូវខាងលើ។ ចំពោះរថយន្តគ្រួសារ និងរថយន្តដឹកទំនិញក្រោម៥តោន អាចធ្វើចរាចរណ៍បានជាធម្មតា។

អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋដែល រស់នៅតាមបណ្តោយសងខាងងតាមបណ្ដោយផ្លូវខាងលើ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួម សហការដោយក្តីអនុគ្រោះ ៕ ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល

Share This Post: