ក្រៅប្រទេស

បាក់មុខខ្មែរយើងណាស់! YouTuber ខ្មែរម្នាក់យកស្បែកជើងផ្ទាត់ជ្រលក់អំបិលម្ទេសហើយទទួលទាន ឥលូវនេះលើបណ្តាញសង្គមថៃ នាំគ្នាបញ្ចេញមតិហួសចិត្ត

Khmerpress May 27, 2022 27/05/2022

ថៃ៖ កាលពីពេលថ្មីៗនេះ មានការចុះផ្សាយជាព័ត៌មាននៅប្រទេសថៃ ក្រោយបុរសនារីជនជាតិខ្មែរមួយគូបានថតវីដេអូ «ទទួលទានស្បែកជើងផ្ទាត់ជ្រលក់អំបិលម្ទេស» បង្ហាញជូនដល់អ្នកគាំទ្រដែលបានសំណូមពរអោយធ្វើ Challenge មួយនេះ។ ក្រោយពីវីដេអូខាងលើបានផុសចូលទៅក្នុងសង្គមអនឡាញ ហាក់បីដូចជាទទួលបានការគាំទ្រ និងរិះគន់ផងដែរ។ ដោយកន្លងមកតាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Jin Su តែងថតវីដេអូបង្ហាញអំពីការទទួលទានរបស់ចម្លែកៗជាច្រើនដូចជា៖ ម្រះឆៅ ត្រប់ ស្ពៃក្តោម ដូង ល្ពៅ រឺម្នាស់ ទាំងដែលមិនបានបករឺចិតសំបកចេញជាមួយនឹងអំបិលម្ទេស។ ដោយថ្មីៗនេះ គណនី Jin Su បានបង្ហោះវីដេអូ ទទួល Challenge ពីអ្នកគាំទ្រ គឺការ«ទទួលទានស្បែកជើងផ្ទាត់ជាមួយអំបិលម្ទេស» ប៉ុន្តែនៅក្នុងឃ្លីបវីដេអូនេះដែរក៏មានអក្សរបញ្ជាក់ប្រាប់ថា «ការទទួលទាននៅក្នុងវីដេអូខាងលើនេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះហាមត្រាប់តាមដាច់ខាត»។ វីដេអូឃ្លីបមួយនេះ បានក្លាយជាប្រធានបទដ៏ពេញនិយម ដែលមានអ្នកចូលមើល 20 លានដង ជាង 1.3 ម៉ឺននាក់ចូលចិត្ត (like) បូករួមទាំងអ្នកនិយមលេងអ៊ីនធឺណែតជាច្រើនបាននាំគ្នាចូល Comment ថែមទាំងមានមនុស្ស​ជា​ច្រើន​បាន​ឲ្យ​នាង​ជ្រលក់​ទឹក​ម្ទេស និង​របស់​ប្លែក​ៗ​ដូច​ជា កង្ហា ខោអាវ ស្ករ ម្រេច ឥដ្ឋ ថ្ម ឬ​សំបកកង់ ជាដើម។  យ៉ាង​ណា​មិញ […]