ជំនាញ

UPDATE: អាជ្ញាធរសម្រេចបិទផ្សារសាលាលេខ៥ នៅស្រុកកំពង់ត្រឡាច ជាបណ្ដោះអាសន្ន ក្រោយរកឃើញអាជីវករ៤នាក់ ឆ្លងជំងឺកូវីដ១៩

Khmerpress April 24, 2021 24/04/2021

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ ផ្សារសាលាលេខ៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ត្រូវបានបិទទាំងស្រុង ជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញអាជីវករលក់មាស៤នាក់ មានវិជ្ជមានកូវីដ-១៩ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អាជីវករទាំង៤នាក់នោះជាស្ត្រី មានទីលំនៅក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ពួកគាត់ឆ្លងជំងឺកូវីដ-១៩ មកពីបងប្រុសរបស់គេនៅផ្សារចាស់ រាជធានីភ្នំពេញ ខណៈដែលពួកគេបាន ទៅលេងបងប្រុសកន្លងមក។ ក្រោយផ្សារសាលាលេខ៥ ត្រូវបិទជាបណ្ដោះអាសន្ន មន្ដ្រីសុខាភិបាល នឹងប្រមូលអាជីវករ ដែលមានការពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោលមកយកសំណាកទាំងអស់ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា ស្ត្រីទាំង៤នាក់ ជាអាជីវករលក់មាស ក្នុងផ្សារសាលាលេខ៥ ដែលរកឃើញកើតជំងឺកូវីដនេះ រួមមាន៖ ទី១៖ ឈ្មោះ ផេង ម៉ាលីស អាយុ៤៧ឆ្នាំ, ទី២៖ឈ្មោះ សូត្រ ស្រីពៅ អាយុ៣០ឆ្នាំ, ទី៣៖ឈ្មោះ […]

នៅផ្ទះអត់ដឹងធ្វើអ្វីញាំ! តោះរៀនធ្វើ បបរលត​ជើងជ្រូក រឺ បបរ​បាញ់កាញ់ជើងជ្រូក

Khmerpress April 23, 2021 23/04/2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របៀបធ្វេី​ : បបរលត​ជើងជ្រូក រឺ បបរ​បាញ់កាញ់ជើងជ្រូក​ ១គីឡូ កាត់ជាដុំៗលាយ​សាច់​តាម​ចំណូល​ចិត្ត​ ទឹកត្រី ១-២ស្លាបព្រាបាយដុំស៊ុបខ្នរ ១ដុំស្ករស ១ស្លាបព្រាបាយអំបិល ១ស្លាបព្រាកាហ្វេការ៉ុត ២មើល កាត់ដុំៗអាច​បន្ថែម​ឆៃប៉ូវ​ប្រៃ​តាម​ចូលចិត្ត​ តែ​បេីដាក់ឆៃប៉ូវ​ប្រៃ​ ត្រូវ​បន្ថយ​បរិមាណ​អំបិល​ ជៀសវាង​ខ្លាច​ប្រៃ​លត និងបាញ់កាញ់ កន្លះគីឡូ(ស្រុះទឹកក្តៅ)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្រឿងខាងក្រៅ សណ្តែកបណ្តុះ, ខ្ទឹមបំពង, ក្រូចឆ្មា, ជីរណា, សាឡាដប្រហិត, ឈាមជ្រូក, ម្ទេស ដាក់ ឬមិនដាក់តាមការចូល​ចិត្តវិធីធ្វើ​ មាន​ពីរ​លោក​អ្នក​អាច​រំលីង​សាច់ហេីយ​រំងាស់​ ហ្នឹង​វិធីធ្វើ​មួយ​ទៀត​គឺ​ដាំទឹក​ ដំបូង​យក​ឆ្នាំង​ដាក់​ទឹក​ដាំ​ឲ្យ​ពុះ​ បន្ទាប់ពីពុះ​ខ្លាំង​ហើយ​ដាក់​ជើងជ្រូក​ចូល​ទុក​ឲ្យ​ពុះ​ម្តង​ទៀត(ដងពពុះ​ អណ្តែត​មក​លើ​ចេញ)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យក​ទឹក​ត្រី, អំបិល​, ស្ករស ​និង​ដុំ​ស៊ុប​ខ្នរ​ដាក់​ចូល​កូរ​វា​បន្តិច​ រំងាស់​រហូត​ទាល់​តែ​ជើង​ជ្រូក​ផុយ។បន្ទាប់​ពី​ជើង​ជ្រូក​ផុយ​ហើយ​ដាក់​ប្រ​ហិត និង​ការ​រ៉ុត​ចូល​គ្រប​វា​ទុក​ប្រហែល​ជា​ ១០​នាទី​ល្មម​ការ៉ុត​ផុយដែរ​ អាច​យក​មក​ផ្សំជា​មួយ​គ្រឿង​ខាង​ក្រៅ​ញាំ​បាន​ហើយភ្លក់មេីល​តាម​ចំនង់ចំនូល​ចិត្ត​ យក​ចាន​មក​ផ្សំ​គ្រឿង​​ដំដូង ដាក់​សាឡាដ,​ សណ្តែក​បណ្តុះ, បាញ់កាញ់ ឬលត, ឈាម, ទឹក​ស៊ុប ​(សាច់, ការ៉ុត, ប្រហិត), ជី និង​ខ្ទឹម​បំពង ជា​ការ​ស្រេច៕ […]

ធនាគារពិភពលោកនឹងបញ្ចេញ «២ពាន់លានដុល្លារ» ជួយគាំទ្រការផ្តល់វ៉ាក់សាំង ដល់ប្រទេសកំពុងអភិវឌ្ឍ

Khmerpress April 10, 2021 10/04/2021

(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (World Bank) នឹងបញ្ចេញទឹកប្រាក់ ២ពាន់លានដុល្លារអាមេរិកនៅចុងខែមេសានេះ សម្រាប់គាំទ្រការផ្តល់វ៉ាក់សាំងបង្ការ COVID-19 ដល់ប្រទេសកំពុងអភិវឌ្ឍចំនួន ៤០ នៅលើពិភពលោក។ នេះបើតាមការលើកឡើងដោយ នាយកចាត់ចែងប្រតិបត្តិការនៃធនាគារពិភពលោក លោក អាសែល វ៉ាន ត្រូតសិនប៊ឺក (Axel van Trotsenburg) ដកស្រង់ដោយ សារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១។ កញ្ចប់ថវិកា ២ពាន់លានដុល្លារខាងលើនេះ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាធំ ១២ពាន់លានដុល្លារ ដែលធនាគារពិភពលោកបានត្រៀមទុកជាស្រេច ដើម្បីគាំទ្រដល់កម្មវិធីចាក់វ៉ាក់សាំង ទៅដល់បណ្តាប្រទេសមានប្រាក់ចំណូលទាប និងប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។ បន្ថែមពីខាងលើនេះ ប្រធានធនាគារពិភពលោកលោក ដេវីដ ម៉ាលផាស (David Malpass) បានថ្លែងទៅកាន់ គណៈកម្មាធិការអភិវឌ្ឍរបស់ក្រុមអ្នកផ្តល់កម្ចី នៅធនាគារពិភពលោកថា យើងអាចនឹងបង្កើនការផ្តល់រហូតដល់ ៤ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីជួយទ្រទ្រង់វ៉ាក់សាំង ដល់ប្រទេសចំនួន ៥០ នៅពាក់កណ្តាលឆ្នាំ២០២១។ កន្លងមកនេះក្រុមអ្នកជំនាញសុខាភិបាល ទូទាំងពិភពលោកបានព្រមានថា ការធ្វើសង្គ្រាមប្រឆាំងវីរុសកូរ៉ូណាអាចនឹងត្រូវបរាជ័យ ប្រសិនបើប្រទេសកំពុងអភិវឌ្ឍ មិនទទួលវ៉ាក់សាំងគ្រប់គ្រាន់ទេនោះ។ ដោយឡែក […]

BREAKING: ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ «៥៥៩នាក់» នៅថ្ងៃសុក្រនេះ មន្ទីរពេទ្យចំនួន១២នៅបាងកក ផ្អាកទទួលការធ្វើតេស្តព្រោះតែខ្វះបរិក្ខា

Khmerpress April 9, 2021 09/04/2021

(បាងកក)៖ យ៉ាងហោចណាស់មន្ទីរពេទ្យចំនួន ១២ នៅក្នុងទីក្រុងបាងកក នៃប្រទេសថៃ បានសម្រេចផ្អាកទទួលការធ្វើតេស្តរក COVID-19 ជាបណ្តោះអាសន្ន ព្រោះតែតម្រូវការនៃការធ្វើតេស្ត បាននិងកំពុងកើនឡើងយ៉ាងគំហុក ដែលជាហេតុនាំឲ្យខ្វះខាតគ្រឿងបរិក្ខាពេទ្យយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នារសៀលថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១។ មន្ទីរពេទ្យចំនួន ១២ នៅទីក្រុងបាងកកដែលបានប្រកាស ផ្អាកទទួលការធ្វើតេស្តរក COVID-19 ខាងលើនេះ គឺត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម និង App ទូរស័ព្ទ ដោយមន្ទីរពេទ្យខ្លះបានសម្រេចផ្អាកតែពីរទៅបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែខ្លះទៀតគឺមិនបានបញ្ជាក់ អំពីពេលថ្ងៃកំណត់ជាក់លាក់ នៃការផ្អាកនោះឡើយ។ ទីក្រុងបាងកកត្រូវបានគេដឹងថា ជាចំណុចផ្ទុះឡើងនៃរលកថ្មី COVID-19 នៅក្នុងខែមេសានេះតែម្តង តាមរយៈក្លឹបកម្សាន្តមួយដែលមនុស្សម្នា បានទៅចូលរួមយ៉ាងកកកុញ។ នៅថ្ងៃសុក្រនេះ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃបានអះអាងថា អ្នកឆ្លងជំងឺនេះរហូតដល់ ៥៥៩នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺម្នាក់ទៀតស្លាប់។ គួរបញ្ជាក់ថា ពេលនេះអាជ្ញាធរថៃកំពុងស្វះស្វែងដើម្បីគ្រប់គ្រងស្ថានការណ៍ ខណៈករណីឆ្លង COVID-19 បានឆ្លងចូលខេត្តមួយចំនួនទៀត ក្នុងនោះខេត្តកូរ៉ាត បានប្រកាសរកឃើញរហូតដល់ទៅ ១៧ករណីនៅថ្ងៃសុក្រនេះ និងខេត្តជាច្រើនទៀត កំពុងតាមដានរកអ្នកពាក់ព័ន្ធ។ […]

ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួនជាង៤០០នាក់ថែមទៀត

Khmerpress April 8, 2021 08/04/2021

(បាងកក)៖ អាជ្ញាធរគ្រប់គ្រងជំងឺឆ្លង COVID-19 របស់ថៃ ហៅកាត់ CCSA នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 នៅក្នុងប្រទេសថៃ ចំនួន៤០៥នាក់ថែមទៀត ដោយក្នុងនោះមាន១៤ករណីប៉ុណ្ណោះ ដែលជាករណីនាំចូលមកពីក្រៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nation Thailand នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១។ សម្រាប់៣៩១ករណីផ្សេងទៀត គឺជាករណីឆ្លងរាតត្បាតនៅក្នុងប្រទេសថៃផ្ទាល់។ ទន្ទឹមគ្នានេះ អ្នកជំងឺ៣២នាក់បានជាសះស្បើយវិញ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសថៃ បានកើនដល់ ៣០,៣១០នាក់ ក្នុងនោះករណីឆ្លងក្នុងស្រុក មាន២៧,១៣៣នាក់។ ចំណែកតួលេខអ្នកជាសះស្បើយសរុប មាន២៨,១០១នាក់ និងអ្នកស្លាប់៩៥នាក់។ គួរបញ្ជាក់ថា បើតាមទិន្នន័យពីវែបសាយ Worldometer ថៃស្ថិតនៅលេខរៀងទី១១៣ នៃប្រទេសដែលមានចំនួនករណីឆ្លងច្រើនជាងគេ ខណៈប្រទេសដែលនៅកំពូលតារាង រួមមានសហរដ្ឋអាមេរិក ដែលមានជាង៣១លានករណី, ប្រេស៉ីល ដែលមានជាង១៣លានករណី, ឥណ្ឌា ដែលមានជិត១៣លានករណី, បារាំង ដែលមាន៤.៨លានករណី និងរុស្ស៉ីដែលមានជាង៤.៦លានករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌូណេស៊ីនឹងទទួលបានវ៉ាក់សាំង AstraZeneca តែ ២០លានដូសប៉ុណ្ណោះក្នុងឆ្នាំនេះ ខណៈការរំពឹងទុកគឺ ៥០លានដូស

Khmerpress April 8, 2021 08/04/2021

(ហ្សាការតា)៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១នេះថា នៅក្នុងឆ្នាំនេះខ្លួននឹងទទួលបានវ៉ាក់សាំងបង្ការ COVID-19 ពីក្រុមហ៊ុន AstraZeneca តែចំនួន ២០លានដូសប៉ុណ្ណោះ ខណៈការព្រមព្រៀងគ្នាពីមុនមកគឺរហូតដល់ ៥០លានដូស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។ រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ីលោក ប៊ូទី ហ្គាណាទី (Budi Gunadi) បានគូសបញ្ជាក់ថា វ៉ាក់សាំង AstraZeneca ចំនួន ៣០លានដូសទៀត នឹងត្រូវបញ្ជូនមកដល់ប្រទេសនេះនៅឆ្នាំ២០២២។ ការយឺតយ៉ាវក្នុងការទទួលបានវ៉ាក់សាំង AstraZeneca តាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក (WHO) បានកើតមានឡើងក្រោយប្រទេសឥណ្ឌា សម្រេចផ្អាកការនាំចេញវ៉ាក់សាំងនេះមួយរយៈ ដើម្បីទប់ទល់ករណីឆ្លងយ៉ាងគំហុក នៅក្នុងប្រទេសដែលមានប្រជាជនជាង ១,៣០០លាននាក់នោះ។ គួរបញ្ជាក់់ថា ប្រទេសឥណ្ឌូណេស៊ីដែលមានប្រជាជនជាង ២៧៥លាននាក់ បានមើលឃើញករណីឆ្លង COVID-19 ជិត ៥,០០០នាក់ក្នុងមួយថ្ងៃ និងអ្នកជំងឺ ៨៧នាក់ទៀតស្លាប់កាលពីថ្ងៃពុធម្សិលមិញ។ គិតត្រឹមពេលនេះឥណ្ឌូណេស៊ីមានករណីឆ្លង COVID-19 សរុបជាង ១,៥០០,០០០ករណី ក្នុងនោះស្លាប់ជាង ៤២,០០០នាក់ និងជាសះស្បើយឡើងវិញជិត ១,៤០០,០០០នាក់។ […]

WHO ព្រមាន៖ «សន្ទុះនៃការឆ្លងកូវីដ-១៩ ក្នុងប្រទេសហ្វីលីពីន កំពុងឈានទៅរកខ្សែបន្ទាត់ក្រហម»

Khmerpress April 7, 2021 07/04/2021

(ម៉ានីល)៖ សាខាអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅថ្ងៃពុធនេះ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការកើនឡើងករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសហ្វីលីពីនដោយព្រមានថា ការកើនឡើងនេះ «កំពុងឆ្ពោះទៅរកខ្សែបន្ទាត់ពណ៌ក្រហម» ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។ អគ្គនាយក WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោកវេជ្ជបណ្ឌិត តាក់កឺស៉ី កាសៃ (Takeshi Kasai) បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអ៉ីនធើណែតថា «ករណីឆ្លងជំងឺ COVID-19 កើនឡើងលើសពីសមត្ថភាពគ្រប់គ្រង របស់ប្រព័ន្ធថែទាំសុខភាពហើយ។ យើងដឹងថា នៅពេលដែលយើងឆ្លងកាត់ខ្សែបន្ទាត់ពណ៌ក្រហមនោះ យើងដាក់បុគ្គលិកថែទាំសុខភាព នៅក្នុងស្ថានភាពលំបាកហើយ… ហើយនៅពេលដែលបុគ្គលិកថែទាំសុខភាព ចាប់ផ្តើមឆ្លងជំងឺ COVID-19 ដែរនោះ សមត្ថភាពរបស់ប្រពន្ធថែទាំសុខភាពនឹងធ្លាក់ចុះ»។ ជុំវិញបញ្ហានេះ លោក Kasai បានសង្កត់ធ្ងន់ពីភាពចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះជាបន្ទាន់ គឺយើងត្រូវពង្រឹងការតាមដានរកអ្នក ដែលជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺ និងតាមដានប្រព័ន្ធថែទាំបន្ថែម ក៏ដូចជាត្រូវអនុវត្តវិធានការការពារមួយចំនួនទៀត ដូចជាការពាក់ម៉ាស់ និងការលាងសម្អាតដៃឱ្យបានខ្ជាប់ខ្ជួន។ គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលហ្វីលីពីន គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ប្រទេសហ្វីលីពីនបានកត់ត្រាករណីឆ្លងជំងឺ COVID-19 […]

តួអង្គក្នុងរឿង «Harry Potter» លោក Paul Ritter ស្លាប់ក្នងវ័យ៥៤ឆ្នាំ ដោយសារជំងឺដុំសាច់ខួរក្បាល

Khmerpress April 7, 2021 07/04/2021

(បរទេស)៖ តារាសម្តែងប្រុសល្បីឈ្មោះរបស់អង់គ្លេស ដែលលេខមុខក្នុងខ្សែភាពយន្តល្បីៗជាច្រើនរឿង រួមទាំងជាតួអង្គម្នាក់ក្នុងភាពយន្តល្បី «Harry Potter» គឺ លោក Paul Ritter ត្រូវបានរាយការណ៍ថា បានទទួលមរណភាព ក្នុងវ័យ៥៤ឆ្នាំ ដោយសារជំងឺដុំសាច់ខួរក្បាល។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន ABC នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ ក្រុមការងាររបស់តារាសម្តែង Paul Ritter បាននិយាយថា តារារូបនេះមានជំងឺដុំសាច់ក្នុងខួរក្បាល និងបានស្លាប់ក្នុងគេហដ្ឋានរបស់លោកផ្ទាល់ បន្ទាប់ពីទទួលការមើលថែពីភរិយា និងកូនប្រុសពីរនាក់របស់លោក។ លោក Paul Ritter ត្រូវបានគេដឹងថា ជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់របស់អង់គ្លេស តាមរយៈការបង្ហាញវត្តមានក្នុងខ្សែភាពយន្តផ្ទុះការគាំទ្រជាច្រើន ដូចជារឿង «Harry Potter» និងរឿង «Firday Night Dinner» ជាដើម។ លោកត្រូវបានគេដឹងថា ជាតារាសម្តែងដ៏មានទេពកោសល្យ ព្រោះអាចសម្តែងបានយ៉ាងច្រើនតួអង្គ មិនថាកំប្លែង កាច ស្លូតឡើយ។ តារារូបនេះ បានទទួលមរណភាពដោយបន្សុល់ទុកនូវស្នាដៃភាពយន្តជាច្រើន ជាពិសេសប្រិយភាពដែលនិយមទស្សនារឿងបរទេសប្រាកដជាស្គាល់ លោក Paul Ritter ម្ចាស់ហើយ។ លោកធ្លាប់ត្រូវបានតែងតាមងសម្រាប់ពានរង្វាន់ «Tony Arward» កាលពីឆ្នាំ២០០៩ ផងដែរ តាមរយៈការសម្តែងក្នុងរឿង «The Norman Conquests»៕ ផ្តល់សិទ្ធិដោយ៖ freshnews

អតីតប្រធានាធិបតីហ្វីលីពីន លោក Joseph Estrada ស្ថិតក្នុងស្ថានភាពពាក់ឧបករណ៍ជំនួយការដកដង្ហើម ក្រោយឆ្លងកូវីដ-១៩

Khmerpress April 7, 2021 07/04/2021

(ម៉ានីល)៖ អតីតប្រធានាធិបតីហ្វីលីពីន លោក ចូសេប អេស្រ្តាដា (Joseph Estrada) ត្រូវបានក្រុមគ្រូពេទ្យបំពាក់ឧបករណ៍ជំនួយការដង្ហើមនៅក្នុងមន្ទីរពេទ្យមួយកន្លែង ដើម្បីសម្រួលដល់ការដកដង្ហើមរបស់លោក បន្ទាប់ពីលោកបានឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១។ លោក Joseph Estrada មានអាយុ៨៣ឆ្នាំ និងជាអ្នកនយោបាយហ្វីលីពីនដ៏មានឥទ្ធិពលម្នាក់បានឆ្លង COVID-19 និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីជាងមួយសប្ដាហ៍ មុនដោយមានរោគសញ្ញាស្រាល។ ប៉ុន្តែ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ កូនប្រុសរបស់លោក Estrada គឺលោក ជីងហ្គយ អេស្រ្តាដា (Jinggoy Estrada) បាននិយាយថាឪពុករបស់លោកស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ រហូតដល់ថ្នាក់ត្រូវពាក់ឧបករណ៍ជំនួយការដង្ហើម។ «ឪពុករបស់ខ្ញុំគឺជាអ្នកចម្បាំងមួយរូប ដូច្នេះខ្ញុំសង្ឃឹមថាដោយមានការបន់ស្រន់របស់អ្នកទាំងអស់គ្នា គាត់នឹងយកឈ្នះលើជំងឺនេះ»។ នេះជាការគូសបញ្ជាក់របស់លោក ជីងហ្គយ។ គួរបញ្ជាក់ថា លោក Joseph Estrada ដែលជាអតីតតារាភាពយន្ដ និងជាអ្នកនយោបាយជើងចាស់ម្នាក់បានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីនកាលពីឆ្នាំ១៩៩៨ ហើយលោក កាន់តំណែងនេះបានត្រឹមតែ៣ឆ្នាំប៉ុណ្ណោះ ពោលគឺរហូតដល់ឆ្នាំ២០០១ លោកត្រូវបានគេទម្លាក់ចេញពីតំណែង ក្រោយមានបាតុកម្មតវ៉ាប្រឆាំងនឹងរូប៕ ផ្តល់សិទ្ធិដោយ៖ freshnews