បច្ចេកវិទ្យា

realme ជាប្រេនក្មេងខ្ចីដែលជាប់ចំណាត់ថ្នាក់ទី៦ បានឈរមុខប្រេនកំពូល huawei នៅក្នុងឧស្សាហកម្មស្មាតហ្វូនពិភពលោកដោយយោងតាម Counterpoint

Liny Chan September 23, 2021 23/09/2021

យើងបានដឹងហើយថា realmeទើបទទួលបានសមទ្ធិផលលក់បាន ១០០លានគ្រឿងជុំវិញពិភពលោកហើយថ្មីៗនេះក៏ត្រូវបានគេដាក់ឈ្មោះថាជាអ្នកលក់ស្មាតហ្វូនកំពូលទី ៦ នៅក្នុងចំណាត់ថ្នាក់ពិភពលោកដោយទិន្នន័យពីត្រីមាសទី ៣ ឆ្នាំ ២០១៨ ដល់ត្រីមាសទី ២ ឆ្នាំ ២០២១ ពីស្ថាប័នឧស្សាហកម្ម Counterpoint ដែលបានបង្ហាញពី realme គឺជាប្រេនស្មាតហ្វូនធំជាងគេទី៦ បានឈរមុខប្រេនកំពូល Huawei ដោយក្នុងរយៈពេលត្រឹមបីឆ្នាំប៉ុណ្ណោះ។ នេះជាស្នាដៃដែលមិនធ្លាប់មានពីមុនមកដោយrealmeអាចឈរនៅលើឆាកអន្តរជាតិបាន ដោយចាប់ផ្តើមពីក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតតូចមួយដែលបានរីកលូតលាស់ទៅជា“ គូប្រជែង” ក្នុងចំណោមប្រេនល្បីៗរបស់ពិភពលោក។ realme បានពង្រីកទីផ្សារជាង ៦១ នៅទូទាំងពិភពលោកនិងជាប់ចំណាត់ថ្នាក់ជាប្រេនស្មាតហ្វូនធំជាងគេទី លំដាប់ទី ៥ នៅក្នុងទីផ្សារជាង ១៨ នៃទីផ្សារទាំងនេះដោយទទួលបានចំណាត់ថ្នាក់ទី ១ នៅហ្វីលីពីននិងបង់ក្លាដែស សំរាប់ចំណាត់ថ្នាក់ទី 4 នៅប្រទេសកម្ពុជា ឥណ្ឌានិងរុស្ស៊ី ចំនែកចំណាត់ថ្នាក់ទី 5 នៅបែបអឺរ៉ុប គិតត្រឹមត្រីមាសទី 2 ឆ្នាំ 2021 ។ យើងឃើញទិន្និន័យដូចរូបខាងលើបានបង្ហាញចឹងrealme មានសន្ទុះលូតលាស់ខ្លាំងដល់ទៅ១៣៥% ហើយបើយើងងាកមកមើលពីទីផ្សារស្រុកយើងវិញ realmeពិតជាទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់យុវវ័យដោយវាជាស្មាតហ្វូនដែលមានរូបរាងទាន់សម័យ កំលាំងម៉ាស៊ីនខ្លាំង ព្រមទាំងមានមុខងារសំបូបបែបជាច្រើនអាចបំពេញចិត្តអ្នកប្រើប្រាស់បាន។ វាក៏ជាស្មាតហ្វូនដែលជ្រើសរើសដោយក្រុមលំដាប់កំពូលImpunity KHសំរាប់យកមកប្រកួត […]

ញាក់សាច់! ប្រូម៉ូសិនពី OPPO ជាមួយ «កំពូលប្រូម៉ូសិនបុណ្យភ្ជុំបិណ្ឌ» លើស្មាតហ្វូនទាំង 2 ស៊េរី OPPO Reno6 Z & OPPO A94 ចាប់ពីថ្ងៃទី 22 ខែកញ្ញា ដល់ថ្ងៃទី 6 ខែតុលា

Liny Chan September 22, 2021 22/09/2021

បើរាប់មកដល់ពេលនេះ OPPO បានបញ្ចេញ Reno Series សរុបចំនួន 6 ជំនាន់ហើយចូលទៅក្នុងទីផ្សារស្មាតហ្វូន មិនតែប៉ុណ្ណោះត្រកូល Reno ក៏អាចរាប់ចូលជាស្មាតហ្វូនដែលមានត្រកូលខ្ពស់ និងទទួលបានប្រជាប្រិយភាពខ្លាំងក្លាមិនធម្មតាពីសំណាក់អ្នកប្រើប្រាស់ផងដែរ។ ជាក់ការពិតណាស់ ថ្មីនេះ OPPO ទើបបញ្ចេញស្មាតហ្វូនម៉ូដែលថ្មីកូនពៅ OPPO Reno6 Z 5G ដែលលក់លើទីផ្សារក្នុងតម្លៃ $419 ជាមួយនឹងជម្រើស 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Stellar Black ជាពណ៌ខ្មៅគ្រឺមៗស្រអាប់អមដោយពន្លឺប្រដេញប្លែកពីគេ និងពណ៌ Aurora ជាពណ៌បែបស្រទន់ស្រស់ថ្លា រំលេចចេញពណ៌រាប់លានលើខ្នងទូរស័ព្ទជាមួយនឹងស្ទីសរចនាបែប Reno Glow។ ហើយសម្រាប់ពណ៌ទាំង 2 នេះគឺអាចអាចការពារស្នាមម្រាមដៃបានល្អបំផុតព្រមទាំងមិនជាប់ស្នាមម្រាមដៃ 100% ដោយមិនចាំបាច់ចំណាយពេលជូតសម្អាត និងផ្តល់នូវអារម្មណ៍ចាប់កាន់ដ៏អស្ចារ្យទាក់ទាញគ្រប់ក្រសែភ្នែក។ បើងាកទៅមើលរូបរាងឌីហ្សាញស្មាតហ្វូននេះងាយស្រួលកាន់បានស្និទ្ធជាមួយនឹងទម្ងន់ត្រឹមតែ 173g និងកម្រាស់ត្រឹមតែ 7.97mm ដែលងាយស្រួលកាន់ប្រើដោយដៃម្ខាង។ បើពិនិត្យទៅមើលគែមជុំវិញឃើញមានប៊ូតុងបិទបើកនិងចាក់សោរនៅផ្នែកខាងស្តាំដៃ។ រីឯខាងឆ្វេងដៃមានប៊ូតុងឡើងចុះសម្លេងរួមជាមួយរន្ធស៊ូក Sim Card។ ឯផ្នែកខាងក្រោមវិញឃើញមានរន្ធសាកថ្មប្រភេទ USB C , រន្ធបំពង់សម្លេង និងរន្ធដោតកាសខ្នាត […]

TikTok នឹងដាក់ការកំណត់មិនឱ្យកុមារនៅក្នុងប្រទេសចិនប្រើកម្មវិធីលើសពី ៤០នាទីក្នុងមួយថ្ងៃឡើយ

Khmerpress September 22, 2021 22/09/2021

យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បន្ទាប់ពីប្រទេសចិនបានចេញបទបញ្ជា ដែលកំណត់មិនឱ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំលេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍មក ក្រុមហ៊ុន ByteDance បានដាក់ចេញលក្ខខណ្ឌ ដើម្បីកំណត់ការប្រើប្រាស់ទាក់ទងទៅនឹងកម្មវិធី Douyin ដែលជាកម្មវិធីស្រដៀងគ្នាទៅនឹងកម្មវិធី TikTok។ នៅក្នុងការកំណត់ថ្មីនេះ អ្នកប្រើប្រាស់ណាដែលបានបញ្ជាក់ថា ពួកគេមានអាយុក្រោម ១៤ឆ្នាំ កម្មវិធីនឹងដាក់ការកំណត់មិនឱ្យពួកគេប្រើកម្មវិធីលើសពី ៤០នាទីក្នុងមួយថ្ងៃ។ ជាងនេះទៅទៀត កុមារនឹងមិនអាចប្រើកម្មវិធីចាប់ផ្ដើមពីម៉ោង ១០យប់ ដល់ម៉ោង ៦ព្រឹក។ ការកំណត់ថ្មីនេះគឺ សម្រាប់តែអ្នកប្រើប្រាស់ណាដែលបានផ្ដល់ឈ្មោះ និងថ្ងៃខែឆ្នាំកំណើតពិតប្រាកដ ដូច្នេះក្រុមហ៊ុនបានស្នើសុំឱ្យអាណាព្យាបាលធ្វើការចុះឈ្មោះកូនរបស់ពួកគេឱ្យបានត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា ការពីចុងខែសីហាកន្លងទៅ អាជ្ញាធរចិនបានចេញបទបញ្ជា ដែលកំណត់មិនឱ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំលេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍ ហើយពួកគេអាចលេងហ្គេមបានតែនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៩យប់តែប៉ុណ្ណោះ។ បទបញ្ជាថ្មីនេះគឺដើម្បីការពារសុខមាលភាពរបស់កុមារទាំងផ្លូវកាយ និងផ្លូវចិត្តពីភាពប៉ះពាល់ដោយសារតែការលេងហ្គេមអនឡាញច្រើនហួសហេតុពេក៕ ដោយ៖ ខ្មែរណូត

ក្រុមហ៊ុន Apple បានប្រកាសពីឧបករណ៍ទីផ្សារថ្មីមួយចំនួន សម្រាប់ឱ្យអ្នកអភិវឌ្ឍនៅលើ App Store អាចបង្ហាញស្នាដៃបង្កើតថ្មីៗ និងការផ្សព្វផ្សាយរបស់ពួកគេបាន

Khmerpress September 17, 2021 17/09/2021

ក្រុមហ៊ុន Apple ទើបតែបានប្រកាសនូវឧបករណ៍ទីផ្សារមួយចំនួន (marketing tools) សម្រាប់អ្នកអភិវឌ្ឍនៅលើ App Store របស់ខ្លួន ដែលកំពុងសម្លឹងចង់ផ្សព្វផ្សាយ App ថ្មីៗ ដែលពួកគេបង្កើតឡើង។ ការដាក់ឱ្យដំណើរការនូវឧបករណ៍ទីផ្សារថ្មីនេះ បានកើតឡើងមុនពេលការចេញជាផ្លូវការនូវប្រតិបត្តិការ iOS 15 និង watchOS 8 នៅថ្ងៃច័ន្ទខាងមុខនេះ។ ក្រុមហ៊ុន Apple បានពន្យល់ថា ឧបករណ៍ទីផ្សារថ្មីផ្តល់ភាពងាយស្រួលដល់អ្នកអភិវឌ្ឍក្នុងការបង្កើតស្នាដៃថ្មីៗ ដូចជាបដា និងរូបភាព ដើម្បីផ្សព្វផ្សាយ App របស់ពួកគេជាដើម។ ម្យ៉ាងទៀតអ្នកអភិវឌ្ឍអាចបង្កើតស្នាដៃផ្ទាល់ខ្លួន បូករួមទាំង icon, QR code ឬ badge ដោយគ្រាន់តែធ្វើការចុចតាមការណែនាំ ២ ទៅ ៣ ដំណាក់កាលតែប៉ុណ្ណោះ។ Promote it like a pro: វាជួយឱ្យអ្នកដែលចូលមើលមានចំណាប់អារម្មណ៍ច្រើនលើ App ថ្មីៗទាំងនោះ មិនថាជាការបង្កើតថ្មី ការធ្វើបច្ចុប្បន្នភាព ការផ្ដល់ជូនពិសេស ឬការជៀវទៅប្រើប្រាស់នោះទេ។ Stand […]

ថ្មីទៀតហើយ! OPPO Reno6 Z 5G បំពាក់នូវបច្ចេកវិទ្យា «ចាប់យករូបភាពរហ័ស» អាចផ្តិតយកសកម្មភាពភ្លាមៗបានលឿន និងច្បាស់ល្អគ្រប់ប្លង់

Liny Chan September 11, 2021 11/09/2021

អតិថិជន និងអ្នកគាំទ្រ OPPO ប្រាកដជាបានដឹងរួចមកហើយថា កាលពីថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជា បានប្រកាសបញ្ចេញនិងលាតត្រដាងនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno6 Z 5G ម៉ូដែលចុងក្រោយបង្អស់ ដែលកំពុងអង្រួនចិត្តអតិថិជន និងផ្ទុះការគាំទ្រខ្លាំងក្លាមិនធម្មតានៅលើទីផ្សារស្មាតហ្វូននាពេលបច្ចុប្បន្ននេះ។ ក្នុងនោះផងដែរ អតិថិជន និងបងប្អូនជាច្រើនក៏បានទទួលជ្រាបពីបច្ចេកវិទ្យាទំនើបៗ មុខងារថ្មីៗ និងលក្ខណៈពិសេសៗមួយចំនួននៅលើស្មាតហ្វូន OPPO Reno6 Z 5G រួចមកហើយ ពិសេសគឺមុខងារថតរូប និងថតវីដេអូទំនើបៗដែលប្រកបដោយភាពច្នៃប្រឌិត ទាន់សម័យកាល និងបង្កើនលេចធ្លោគ្រប់ពេលវេលារាល់ពេលបង្ហោះលើបណ្តាញសង្គម។ ជាការពិតណាស់ Reno Series គឺតែងតែនាំមុខគេជានិច្ចលើបច្ចេកវិទ្យាថតបែប Portrait ដែលមហាជនកំពុងពេញនិយមក្នុងការផ្តិតយករូបភាពស្អាតៗ ហើយសម្រាប់បច្ចេកវិទ្យាថតរូបថ្មីបន្ទាប់នេះមានឈ្មោះថា «Flash Snapshot» ឬហៅថា «បច្ចេកវិទ្យាចាប់យករូបភាពរហ័ស» ក៏បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាបង្កើនភាពច្បាស់ Image-Clear Engine ដែលវាអាចធ្វើការចាប់យករាល់សកម្មភាពបានលឿនរហ័សគ្រប់កាលៈទេសៈមិនថាបែបណាក៏ដោយ ក៏នៅតែអាចចាប់យកសកម្មភាពភ្លាមៗ និងច្បាស់ល្អ ដើម្បីធានាថាអ្នកនឹងមិនខកខាននូវរាល់សកម្មភាពទាំងអស់នោះ ពិសេសថែមទាំងទទួលបាននូវរូបដែលមានគុណភាពភ្លឺត្រជាក់ភ្នែក។ ជាក់ស្តែង កាលពីថ្មីៗនេះបន្ទាប់ពីម៉ូដែលនេះប្រកាសចេញលក់ជាផ្លូវការនៅលើទីផ្សារស្មាតហ្វូនកម្ពុជាភ្លាម បានអង្រួនអារម្មណ៍អតិថិជនសឹងគ្រប់ទិសទីតម្រង់ជួរពេញៗតាមបណ្តាហាងលក់ទូរស័ព្ទ ដើម្បីធ្វើការជាវយកស្មាតហ្វូន OPPO Reno6 Z […]

ពិសេសបំផុត! កាដូផ្ទួនៗពីប្រូម៉ូសិន «OPPO Week» ពីថ្ងៃទី 8 ដល់ថ្ងៃទី 14 ខែសីហា សម្រាប់ស្មាតហ្វូន OPPO Reno6 Z 5G & OPPO A94 ម៉ូដែលថ្មីទើបចេញក្តៅៗ

Liny Chan September 8, 2021 08/09/2021

ទិញ 1 បានរហូតដល់ទៅ 3! ចំណេញលើសចំណេញ នេះគឺជារដូវកាលផ្តល់ជូនដ៏ភ្ញាក់ផ្អើលពី OPPO គឺកំពូលប្រូម៉ូសិនដ៏ពិសេស OPPO Week ដែលធ្វើឡើងដើម្បីតបស្នងអតិថិជនឲ្យកាន់តែទទួលបានការចំណេញកាន់តែច្រើន ជាមួយនឹងជម្រើសតម្លៃដែលអាចជ្រើសបាន 2 ជម្រើសដោយក្នុងនោះមាន OPPO Reno6 Z 5G តម្លៃ $419 និង OPPO A94 តម្លៃ $299 ថែមជូនកញ្ចប់កាដូពិសេសជាទីគាប់ចិត្តដល់ទៅ 3 មុខគិតជាទឹកប្រាក់ស្មើនឹង $122 រួមមាន៖ បាស Bluetooth (តម្លៃ $39) កាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29), និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោងអ៊ីនធើណែត 12 សប្តាហ៍ ។ សម្រាប់កម្មវិធីផ្តល់ជូននេះធ្វើឡើងនាថ្ងៃទី08 ដល់ថ្ងៃទី14 ខែកញ្ញា ឆ្នាំ2021 ។ ប្រាកដណាស់! សម្រាប់អតិថិជនគ្រប់ស្រទាប់វ័យគឺពិតជាស័ក្កសមនឹងស្មាតហ្វូនដ៏អស្ចារ្យនេះខ្លាំងណាស់ ទាំងការបំពាក់មកជាមួយនឹងមុខងារថ្មីៗ បច្ចេកវិទ្យាទំនើបៗព្រមទាំងលក្ខណៈពិសេសៗលើ Reno6 […]

មកដល់ម្តង2 ស្មាតហ្វូន Huawei nova 7i ពណ៌សាគូរ៉ាភីង តម្លៃត្រឹមតែ $249 និង កាសឥតខ្សែស្តេចកម្ចាត់សំឡេងរំខានជំនាន់ទី4 Huawei FreeBuds 4 តម្លៃត្រឹមតែ $159

Liny Chan August 27, 2021 27/08/2021

ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ហួវៃ បាននាំយកស្តុកថ្មីនៃ ស្មាតហ្វូន Huawei nova 7i ពណ៌សាគូរ៉ាភីង (Sakura Pink) ដាក់លក់ត្រឹមតែតម្លៃ $249 ព្រមគ្នាជាមួយនឹងវត្តមានជាផ្លូវការរបស់ កាសឥតខ្សែស្តេចកម្ចាត់សំឡេងរំខានជំនាន់ទី4 Huawei FreeBuds 4 តម្លៃត្រឹមតែ $159។ 1. Huawei nova 7i ពណ៌សាគូរ៉ាភីង (Sakura Pink) តម្លៃត្រឹមតែ $249 ថែមកាដូ Bluetooth Speaker Huawei nova 7i ពណ៌សាគូរ៉ាភីង (Sakura Pink) ត្រូវបានក្រុមហ៊ុនបំពាក់ថាមពលថ្មធំរហូតដល់ទំហំ 4200 mAh ទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក10នាទី លេងជាប់លើស3ម៉ោង ដែលជាហេតុជួយស្រាយនូវកង្វល់រឿងបញ្ហាអស់ថ្ម ដែលរំខានដល់ការប្រើប្រាស់បំពេញភារកិច្ចប្រចាំថ្ងៃ៕ HUAWEI nova 7i មានកាមេរ៉ាក្រោយ AI 4គ្រាប់ […]

ញាក់សាច់! ជម្រើសពណ៌ថ្មី Rainbow Silver របស់ OPPO A15 ចាប់ផ្តើមដាក់លក់លើទីផ្សារប្រទេសយើងហើយ !

Liny Chan August 23, 2021 23/08/2021

ក្រោយពីបានប្រកាសដាក់លក់ស្មាតហ្វូនកម្រិតថវិកា OPPO A15 នៅលើទីផ្សារក្នុងប្រទេសកម្ពុជាមួយរយៈពេលមក ដោយយើងសង្កេតឃើញថា ស្មាតហ្វូននេះពិតជាទទួលបានចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមប្រើប្រាស់លើវិស័យស្មាតហ្វូនទូទាំងប្រទេស ទើបធ្វើឲ្យក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ដ៏ល្បីមួយនេះខិតខំប្រឹងប្រែងលើបច្ចេកវិទ្យា និងផ្តល់ភាពច្នៃប្រឌិតថ្មីៗប្លែកៗជាហូរហែដើម្បីបំពេញបំណងអតិថិជនមិនឲ្យខកចិត្តលើប្រ៊េនមួយនេះឡើយ។ ដោយឡែកមុននេះបន្តិច បើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការ OPPO បានបញ្ចេញលាតត្រដាងស្ទាយ៍ថ្មី ពណ៌ថ្មី Rainbow Silver លើម៉ូដែល OPPO A15 ដែលដាក់លើក្នុងតម្លៃ $149 អមជាមួយរូបរាងស្រស់ស្អាតឆើតឆាយមើលទៅមិនសុំាភ្នែក ព្រមទាំងបង្ហាញនូវភាពស៊ីវិល័យ និងលេចធ្លោខ្លាំងមិនធម្មតាតែម្តង។ ចំពោះស្មាតហ្វូនត្រកូល A ស៊េរីម៉ូដែលនេះមានលក្ខណៈពិសេស និងភាពទាក់ទាញដូចជា ៖ (1) កម្លាំងម៉ាស៊ីន៖ កម្លាំងល្បឿន និង អង់ផ្ទុកទិន្នន័យធំជាមួយនឹង RAM 3GB + 32GB និង បន្ថែមអង្គផ្ទុកទិន្នន័យ 32GB និង ដំណើរការដោយ MediaTek Helio P35។ (2) កាមេរ៉ា៖ កាមេរ៉ាក្រោយ 3 គ្រាប់ (13MP+2MP+2MP) ជំនួយដល់ការថតរូបកាន់តែសម្បូរបែប។ ឯកាមេរ៉ាមុខ […]

OPPO A16 មានលក់ហើយ ជាមួយនឹងតម្លៃត្រឹមតែ $179 ប៉ុណ្ណោះ ប៉ុន្តែវាមានលក្ខណៈពិសេសគ្រប់អ្វីដែលអ្នកត្រូវការ!

Liny Chan August 19, 2021 19/08/2021

កាលពីមួយរយៈមុនក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO ប្រចាំប្រទេសកម្ពុជាបានបញ្ចេញនូវស្មាតហ្វូនលំដាប់ថវិកាត្រកូល A ស៊េរីរបស់ខ្លួនជាច្រើនម៉ូដែលដូចជា A53, A54, A92, A93, A74, A15 និងស្មាតហ្វូនស៊េរី A ផ្សេងៗទៀតជាច្រើនដែលសុទ្ធសឹងទទួលបានការគាំទ្រនិងពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកនិយមស្រលាញ់ប៊្រេន OPPO ក៏ដូចជាអតិថិជនជាច្រើនគ្រប់មជ្ឈដ្ឋានជុំវិញប្រទេសកម្ពុជាផងដែរ។ ដោយឡែកថ្មីៗក្តៅៗ បើយោងបើយោងតាមផេគហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនស្មាតហ្វូនឈានមុខ OPPO កម្ពុជាទើបបើកបង្ហាញនិងលាតត្រដាងនូវស្មាតហ្វូនត្រកូល A ស៊េរីម៉ូដែលថ្មីដែលអតិថិជនជាច្រើនកំពុងអន្ទះសាររង់ចាំនោះគឺ OPPO A16 ដែលវាមានតម្លៃខ្លួនត្រឹមតែ $179 ប៉ុណ្ណោះ។ ប្រាកដណាស់! គ្រប់ត្រកូល គ្រប់ស៊េរី គ្រប់ម៉ូដែលរបស់ស្មាតហ្វូន OPPO គឺមិនដែលធ្វើឲ្យអតិថិជនខ្លួនខកបំណងឡើយទាំងតម្លៃ និងលក្ខណៈសម្បត្តិពិសេសៗដ៏កំពុងពេញនិយមនាយុគសម័យថ្មីនេះ។ តោះ! ងាកទៅមើលម៉ូដែលថ្មី OPPO A16 ដែលទើបនឹងប្រកាសចេញលក់លើទីផ្សារថាតើវាមានចំណុចអ្វីដែលពិសេសទាក់ទាញខ្លះ? ក្រៅពីស្ថិតក្នុងតម្លៃខ្លួន $179 តើអតិថិជននឹងទទួលបានកាដូអ្វីខ្លះពីក្រុមហ៊ុន? • ចំណុចពិសេសទី1: កាមេរ៉ា AI 3 គ្រាប់ OPPO A16 បំពាក់ដោយកាមេរ៉ា AI ចំនួន ចំនួន 3 […]

ត្រូវម៉ាច់សម្រាប់ Gamers អ្នកឌីហ្សាញ និង ការិយាល័យឆ្លាតវៃ Monitor ស្តេចអេក្រង់កោងល្បឿនលឿន Huawei MateView GT តម្លៃ $599, Huawei MateView តម្លៃ $699…

Liny Chan August 18, 2021 18/08/2021

ដោយសម្លឹងឃើញនូវទីផ្សារ Monitor ថ្នាក់ខ្ពស់សម្រាប់ Gamers, អ្នកឌីហ្សាញ និង ការិយាល័យឆ្លាតវៃ ក្រុមហ៊ុនហួវៃបានខិតខំសម្រិតសម្រាង ផលិតផលឆ្លាតវៃថ្មីបំផុតចំនួន4ម៉ូដែលគឺ Monitor ស្តេចអេក្រង់កោងល្បឿនលឿន Huawei MateView GT តម្លៃ $599, Wireless Monitor ភ្ជាប់ឥតខ្សែ HUAWEI MateView តម្លៃ $699, សេតកុំព្យូទ័រលើតុឆ្លាតវៃ HUAWEI MateStation S តម្លៃ $749 និង កូនកាត់កុំព្យូទ័រជំនាន់ទី 2 Huawei Mate Pad 11 តម្លៃ $599។ 1. Monitor ស្តេចអេក្រង់កោងល្បឿនលឿន Huawei MateView GT តម្លៃ $599 HUAWEI MateView GT ជា Monitor ស្តេចអេក្រង់កោងល្បឿនលឿន ទំហំ 34 ដំបូងគេងបង្អសជាមួយកម្រិត […]