ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់គោលការណ៍សំខាន់ៗចំនួន៣ ក្នុងការជ្រើសរើសមន្ត្រី ចូលបម្រើការងារ នៅឆ្នាំ២០២៥, រើសថ្មីយ៉ាងច្រើន ស្មើចំនួនមន្ត្រីចូលនិវត្តន៍ឆ្នាំ២០២៤

Naren June 12, 2024 12/06/2024

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានផ្តល់អនុសាសន៍ ដោយបានដាក់ចេញនូវគោលការណ៍សំខាន់ៗចំនួន ៣ចំណុច ក្នុងការជ្រើសរើសមន្ត្រី ឱ្យចូលបម្រើការងារ នៅឆ្នាំ២០២៥។ ការដាក់ចេញគោលការណ៍នេះធ្វើឡើងក្នុងឱកាសសម្តេចមហាបវរធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំ។ សម្តេចធិបតីបានលើកឡើងថា ក្នុងគោលដៅបង្កើនស័ក្កិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងការជ្រើសរើសមន្ត្រី ចូលបម្រើការងារ នៅឆ្នាំ២០២៥ ឱ្យកាន់តែប្រកបដោយគុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាប័ន្ន, និង ប្រសិទ្ធភាពខ្ពស់ គឺត្រូវអនុវត្តតាមគោលការណ៍មួយចំនួន ពោលគឺ៖ * ចំនួនមន្ត្រីដែលត្រូវជ្រើសរើស ត្រូវគ្រោងយ៉ាងច្រើនស្មើចំនួនមន្ត្រីចូលនិវត្តន៍ឆ្នាំ២០២៤ និងគ្រោងតែក្នុងករណីចាំបាច់ដែលអាចពន្យល់បាន ដោយមានហេតុផលត្រឹមត្រូវ និងច្បាស់លាស់, * រាល់ការវិភាគមុខងារ និងរាល់តម្រូវការក្នុងការជ្រើសរើសមន្រ្តីថ្មីបន្ថែម ត្រូវតែមានការឯកភាព ពីក្រសួងមុខងារសាធារណៈ * លើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នអាចផ្ទេរថវិកា ដែលសល់ពីការសន្សំលើការកត់បន្ថយក្របខណ្ឌ យកមកប្រើប្រាស់សម្រាប់ ការលើកទឹកចិត្តដល់មន្ត្រី ឬ/និង បង្កើនចំណាយក្រៅពីបន្ទុកបុគ្គលិក ក្នុងករណីចាំបាច់ និងមានមូលដ្ឋានពន្យល់សមស្រប និងមានហេតុផលត្រឹមត្រូវ។ […]

ឧបនាយករដ្ឋមន្ដ្រី ស សុខា សម្រេចដកហូតមុខតំណែងនាយនគរបាលចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ដ្រ ឲ្យមកជាមន្រ្តី

Naren June 12, 2024 12/06/2024

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែងនាយនគរបាល ចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលដែលត្រូវដកហូតមុខតំណែងឲ្យមកជាមន្ដ្រីនោះរួមមាន ៣នាក់ជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងម្នាក់ជានាយរងការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ មូលហេតុនៃការដកហូតមុខតំណែងនេះ ត្រូវបានឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាក់ថា ដោយសារមន្ដ្រីនគរបាលទាំង៤នាក់នេះ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ គិតត្រឹមឆ្នាំ២០២៣ ADB ផ្ដល់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ដល់កម្ពុជា ចំនួន២០៧គម្រោង សរុបទឹកប្រាក់៤,៨០០លានដុល្លារ

Naren June 12, 2024 12/06/2024

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ ចំនួន២០៧ សរុបទឹកប្រាក់៤,៨០០លានដុល្លារ។ ការបញ្ជាក់ឲ្យដឹង​បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន តំណាងសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួម ក្នុងពិធីសម្ពោធជាផ្លូវការ នូវស្ថានតំណាងថ្មី នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣, ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ ចំនួន ២០៧ ដែលមានទឹកប្រាក់សរុប ចំនួនប្រមាណ ៤.៨ ប៊ីលានដុល្លារអាម៉េរិក រួមមាន៖ ១៖ ឥណទានសម្បទាន ចំនួន […]

រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រកាសបដិសេធ និងដកហូតដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ជាង៣ពាន់ហិកតា ដែលរងការកាន់កាប់ដោយខុសច្បាប់

Naren June 12, 2024 12/06/2024

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសបដិសេធ និងដកហូតដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលទទួលរងនូវការកាន់កាប់យកដីរបស់រដ្ឋ ដើម្បីវាតទីយកដីធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ លើទីតាំងចំនួន៣កន្លែង ដែលមានផ្ទៃដី៣៤៣៤ហិកតា ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នេះបើតាមដីការបស់អភិបាលខេត្តកំពង់ស្ពឺ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ បើទោះបីប្រកាសបដិសេធ និងដកហូតមកវិញក៏ពិតមែន ប៉ុន្ដែលោកអភិបាលខេត្តកំពង់ស្ពឺ កំណត់ទុករយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ាដល់ភាគីពាក់ព័ន្ធផងដែរ។ ខាងក្រោមនេះ ជាដីកាសម្រេចរបស់អភិបាលខេត្តកំពង់ស្ពឺ៖ ផ្តល់សិទ្ធិដោយ៖ Fresh News

រដ្ឋមន្ត្រីទេសចរណ៍ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

Naren June 12, 2024 12/06/2024

(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការរៀបចំក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ.) ដោយមានការចូលរួមពីសមាសភាពសមាជិកក្រុមប្រឹក្សាភិបាល ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធទាំងផ្នែករដ្ឋ និងផ្នែកឯកជន។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាគ្នាលើឯកសារសំខាន់ៗ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការជំរុញដាក់ឱ្យដំណើរការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជានាពេលខាងមុខនេះ។ អង្គប្រជុំបានស្ដាប់នូវបទបង្ហាញអំពីគម្រោងដំណើរការ និងរចនាសម្ព័ន្ធរបស់ ក.ផ.ផ. និងបានពិភាក្សាគ្នាលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ក.ផ.ផ. ព្រមទាំងបានពិភាក្សាគ្នាលើប្រភពធនធានសម្រាប់ដាក់ឱ្យដំណើរការក.ផ.ផ. ក្នុងពេលឆាប់ៗខាងមុខ។ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងផ្នែករដ្ឋ ផ្នែកឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមមតិយោបល់យ៉ាងសកម្ម និងកផ្តល់នូវធាតុចូលសំខាន់ៗ សម្រាប់ចាប់ផ្ដើមដំណើរការ ក.ផ.ផ. ដើម្បីបោះជំហានឆ្ពោះទៅរកការលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា និងប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រុមហ៊ុនធំៗ១១ បន្តសហការជាមួយ NEA ផ្តល់ឱកាសការងារជាង៥០០ កន្លែងដល់យុវជននៅក្នុងវេទិកាការងារ

Naren June 12, 2024 12/06/2024

(ភ្នំពេញ)៖ ឱកាសការងារថ្មីបន្ថែមទៀតសរុប ៥៦៥ កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារប្រចាំខែ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមហ៊ុនធំៗទាំង១១ ដែលនឹងចូលរួមក្នុងវេទិកាការងារនោះរួមមាន ក្រុមហ៊ុន ហ្គោលហ៊ៀល, ក្រុមហ៊ុន ហ្វវើដ, ក្រុមហ៊ុន ដាយអ៊ិឈិ ឡាយ, ក្រុមហ៊ុន B.P.C, ធនាគារ LOLC, ផ្សារទំនើប LUCKY, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន INVEST ក្រុមហ៊ុន URBAN HUB, ធនាគារស្ថាបនា និងក្រុមហ៊ុន VATTANAC ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗ នៅថ្ងៃស្អែកនេះតែម្តង។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច […]

ជនរងគ្រោះជាង៣០០នាក់ ក្នុងសំណុំរឿងក្រុមហ៊ុន ឡេង ចាន់ណា បន្ដមកជួបមេធាវីរាជរដ្ឋាភិបាល, មេធាវីរាជរដ្ឋាភិបាល នឹងចុះតាមបណ្ដាខេត្តដើម្បីផ្ដល់ភាពងាយស្រួលជូនពលរដ្ឋ

Naren June 12, 2024 12/06/2024

(ភ្នំពេញ)៖ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានបន្ដជួបជាមួយជនរងគ្រោះចំនួន៣១៩នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមជាទី៤។ ជំនួបនេះធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងក្នុងឱកាសនោះ លោក គី តិច បានអះអាងថា ក្រោយទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដើម្បីផ្ដល់មធ្យោបាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ។ លោក គី តិច បានគូសបញ្ជាក់ថា ជំហានបន្ទាប់លោកនឹងដឹកនាំមេធាវីរាជរដ្ឋាភិបាល ចុះតាមបណ្ដាខេត្តតែម្ដងដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ សំដៅកាត់បន្ថយការចំណាយក្នុងការងារធ្វើដំណើរមករាជធានីភ្នំពេញ។ ខេត្តដែលជាគោលដៅនោះ អាចខេត្តសៀមរាប ឬខេត្តបន្ទាយមានជ័យជាដើម។ លោកបានបញ្ជាក់ថា ការជួបជាមួយប្រជាពលរដ្ឋលើកទី៤ ជាង៣០០នាក់នៅពេលនេះ ក្រោយក្រុមមេធាវីរាជរដ្ឋាភិបាលបានជួបជាមួយជនរងគ្រោះលើករួចមកហើយ។ លោកថា តាមព័ត៌មានដែលលោកទទួលបាន មានប្រជាពលរដ្ឋជាង៣,០០០នាក់ ដែលអះអាងថា ជនរងគ្រោះក្នុងករណីនេះ។ បើតាមលោកមេធាវី គី តិច, ការជួបប្រជាពលរដ្ឋរងគ្រោះនៅពេលនេះ ក៏មិនខុសពីលើកមុនៗដែរ ពោលធ្វើឡើងក្នុងគោលបំណងធំចំនួន២ រួមមាន ទី១៖ ការប្រគល់សិទ្ធិជាតំណាងដោយស្របច្បាប់ជូនមេធាវី […]

ឈ្មួញកំពុងធ្វើអាជីវកម្មដឹកលៀសតាមរថយន្តធន់ធំក្នុងរដូវបិទនេសាទមួយថ្ងៃៗរាប់តោន នៅខេត្តកំពង់ឆ្នាំង, ប្រជាពលរដ្ឋស្នើសុំឱ្យមន្ត្រីជំនាញចាត់វិធានការតាមច្បាប់ជលផល

Naren June 12, 2024 12/06/2024

(កំពង់ឆ្នាំង)៖ បើទោះជារដូវនេះជារដូវបិទនេសាទក៏ដោយចុះ តែបច្ចុប្បន្នគេនៅតែសង្កេតឃើញឈ្មួញរកស៊ីដឹកលៀសខុសច្បាប់មួយចំនួននៅតែបន្តដឹកលៀសតាមទូកយកមកឡើងរថយន្ត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ស្ទើររាល់យប់រាប់តោន ខណៈមន្ត្រីជំនាញអះអាងថា ការប្រព្រឹត្តបទល្មើសខុសច្បាប់ណាមួយមិនមានមន្ត្រី ឬអាជ្ញាធរណាអនុញ្ញាតឱ្យធ្វើដូច្នោះឡើយ។ ចំពោះករណីការដឹកជញ្ជូនលៀសខាង លើនេះលោកបានចាត់ឲ្យមន្ត្រីរដ្ឋបាលជលផលឃ្លាំមើល និងចាត់ការហើយ។ ករណីដែលឈ្មួញនៅតែបន្តដឹកលៀសយកមកឡើងរថយន្តនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ស្ទើររាល់យប់ទាំងក្នុងរដូវបិទនេសាទដូចខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា ហេតុដូចម្ដេចក៏ឈ្មួញទាំងនេះ ហ៊ានប្រព្រឹត្តទង្វើផ្ទុយទៅនឹងច្បាប់ស្ដីពីជលផល ពិសេស គឺការធ្វើសកម្មភាពដឹកលៀសមានលក្ខណៈទ្រង់ទ្រាយធំ ដោយដឹកតាមរថយន្តធន់ធំមានចំណុះរាប់តោន ដោយគេបានធ្វើសកម្មភាពនៅក្នុងរដូវបិទនេសាទទៀតផង តើគេអាចធ្វើបានដោយរបៀបណា?។ ករណីនេះពួកគាត់បានរាយការណ៍ទៀតថា ភូមិសាស្ត្រដែលត្រូវបានក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តខាងលើនេះ រួមមាន៖ *ទី១៖ ស្ថិតនៅចំណុចព្រែកក្រពើពុល ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ*ទី២៖ ឡើងនៅចំណុចចុងកោះ ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ ប្រជាពលរដ្ឋសំណូមពរដល់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ សូមអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងឱ្យបានស្មើភាពគ្នា ជាពិសេសគឺអនុវត្តឲ្យបានត្រឹមត្រូវទៅតាមច្បាប់ស្ដីពីជលផលដែលមានស្រាប់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិក្នុងបឹងទន្លេសាប។ ទន្ទឹមនឹងនេះពួកគាត់ក៏សូមសំណូមពរដល់បងប្អូនជាអ្នកមានមុខរបរនេសាទ ធ្វើយ៉ាងណាអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងរដូវបិទនេសាទនេះគឺកុំប្រើឧបករណ៍នេសាទណា ដែលច្បាប់ហាមឃាត់ ពិសេសគឺឧបករណ៍ស្បៃមុងដែលឧបករណ៍ប្រភេទនេះវាបានបំផ្លាញពូជមច្ឆាជាតិទាំងកូនទាំងមេ។ ជុំវិញករណីការឡើងលៀសដឹកតាមរថយន្តក្នុងរដូវបិទនេសាទដោយខុសច្បាប់ខាងលើនេះលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២៤ថា […]