សង្គម

ក្រោយចុះប្រមូលទិញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះចាត់ចែងមៀនប៉ៃលិន ខេត្តបាត់ដំបងដោយផ្ទាល់ទៅបណ្ដាខេត្តផ្សេងៗ ក្នុងតម្លៃ ត្រឹមតែ១៩០០រៀល

Liny Chan September 6, 2021 06/09/2021

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា កំពុងបង្កើតសកម្មភាពចុះចាត់ចែងផ្ទាល់មៀនប៉ៃលិន បាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដាខេត្តដោយដាក់លក់ជូនបងប្អូនត្រឹមតែ១៩០០រៀល។ ខេត្តមហាសេដ្ឋីល្បីឈ្មោះ គ្រោងនឹងបែងចែកយកទៅលក់នោះមានដូច ខេត្តកំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។ បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ការចុះដោយផ្ទាល់នៅពេលនេះគឺដើម្បីជៀសវាង ផ្លែមៀនខួចគុណភាព និងដើម្បីឲ្យទាន់សភាពការផ្លែរមៀន របស់បងប្អូនប្រជាកសិករ ប៉ៃលិន និងបាត់ដំបង ដែលកំពុងទុំនោះ។ សូមបញ្ជាក់ថា ការចុះប្រមូលទិញដល់ចំការ និងបែងចែកដោយផ្ទាល់របស់អ្នកឧកញ៉ាដោយមានការចង្អុលបង្ហាញផ្តល់អនុសាសន៍ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៣ កញ្ញានេះ បានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារ នៅខេត្តបាត់ដំបង និងខេត្តប៉ែលិន។ ការអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបង្ហាញឱ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕

មៀនប៉ៃលិន​ តម្លៃ១៩០០រៀល​ មានលក់នៅផ្សារហេរីថេក​ ដៃគូផ្សារឡេង​ ណាវ៉ាត្រា នៅក្នុងខេត្តសៀមរាបហើយ

Khmerpress September 5, 2021 05/09/2021

ផ្លែមៀន នឹងតាងែនល្អៗរបស់បងប្អូនប្រជាកសិករអ្នកខេត្តបាត់ដំបងជាច្រើនតោន ដែលអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ចុះទៅប្រមូលទិញដោយផ្ទាល់ កាលព​ីថ្ងងៃម្សិលមិញ ឥឡូវមានលក់ហើយនៅផ្សារទំនើប ហេរីថេក (Heritage Walk) ជាដៃគូរបស់ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ក្នុងតម្លៃ ១.៩០០រៀល ចាប់ពីថ្ងៃស្អែកនេះតទៅ ទីតាំងស្ថិតនៅផ្ទះលេខ ១៥៨ ផ្លូវជាតិលេខ ៦ អា ភូមិ មណ្ឌល២ សង្កាត់ ស្វាយដង្គុំ ក្រុង សៀមរាប។ ជាមួយគ្នានេះ ផ្លែមៀនប៉ែលិន នឹងមកដល់ភ្នំពេញជារៀងរាល់ថ្ងៃផងដែរ ដូច្នេះបងប្អូនអាចទៅទិញនៅគ្រប់សាខារបស់កសិផលធម្មជាតិ ឡេងណា វ៉ាត្រា ទាំងអស់។ សូមបញ្ជាក់ថា ការចុះប្រមូលទិញផ្លែមៀនប៉ែលិននៅពេលនេះរបស់អ្នកឧកញ៉ាសប្បុរសធម៌ ឡេង ណាវ៉ាត្រា គឺបន្ទាប់ពីមានការស្នើសុំរបស់បងប្អូនប្រជាកសិករ ទៅសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអ្នកឧកញ៉ាតំណាងសម្តេចផ្ទាល់ចុះមកប្រមូលទិញផ្លែមៀននៅសេសសល់នេះ មានចំនួន៧ចម្ការ ដើម្បីជួយសម្រួលបញ្ហាក្នុងគ្រាលំបាកនេះ។ ពុកម៉ែបងប្អូនអាចអញ្ជើញមកទិញបាននៅគ្រប់សាខាខាងក្រោម៖ សាខាទី 1 “បុរីពីភពថ្មីគម្រោងទី3 St.08 ,#04 https://goo.gl/maps/Qit8Qb6hvFpt9Xwj Tel: […]

គួរឱ្យសរសើរមែន! ទើបតែជួយសម្រាលបញ្ហាកសិករដាំមៀនរួច អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តឧបត្ថម្ភថវិកាចំនួន ១ពាន់លានរៀល ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA

Liny Chan August 23, 2021 23/08/2021

បើនិយាយពីទឹកចិត្តដ៏ប្រពៃនៃកិច្ចការមនុស្សធម៌ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ចាប់តាំងពីមានការរីកដាលមេរោគឆ្លងចូលប្រទេសកម្ពុជាមកដល់ពេលបច្ចុប្បន្ន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគមិនក្រោម ១០លានដុល្លារនោះទេ ជូនដល់ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនៅតាមបណ្តាលក្រសួងស្ថាប័ន សមាគម និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កូវីដ-១៩។ ជាក់ស្តែងនៅថ្ងៃទី២៣ សីហា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឿន ស្រីម៉ាច បានបរិច្ចាគទ្រព្យធនជាថវិកាចំនួន ១.០០០លានដុល្លារអាមេរិកជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដើម្បីចូលរួមចំណែកដល់សកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ ខណៈដែលក្រុមគ្រូពេទ្យ TYDA ដែលមានឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុនី កំពុងដឹកនាំ និងលះបង់កម្លាំងកាយស្រស់ យាមស្រស់ និងទឹកចិត្តបរិសទ្ធក្នុងការជួយព្យាបាលជំងឺកូវីដ និងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ មន្រ្តីរាជការ មន្រ្តីការទូត ដោយមិនខ្លាចនឿយហត់ក្នុងបុព្វហេតុដើម្បីសុខភាពប្រជាជន។ អ្នកឧកញ៉ា ឡេង […]

ផ្លែមៀនប៉ៃលិន គ្រាន់មកដល់ភ្លាម អតិថិជនតម្រង់ជួរទិញភ្លែត នៅតាមផ្សារកសិផល ឡេង ណាវ៉ាត្រា ទាំង ១៨ទីតាំងនេះ

Liny Chan August 20, 2021 20/08/2021

ផ្លែមៀនប៉ៃលិន ឬតាង៉ែន របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលប្រកាសទិញពីបងប្អូនកសិករចំនួន ១ពាន់តោនមកដាក់លក់ក្នុងផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ឥឡូវបានដឹកមកដល់បណ្ដើរៗហើយ បងប្អូនដែលកម្មង់ទិញសូមអញ្ជើញទៅយកឬទាក់ទងទៅទីតាំងទាំង១៨សាខានេះ។ អ្នកឧកញ៉ា ដែលមានប្រវត្តិជាពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ បានសរសេរលើផេកផ្លូវការលោកបែបនេះថា៖” សូមបងប្អូនសប្បុរសជនទាំងអស់ ទៅទទួលផ្លែមៀននៅសាខាផ្សាកសិផល ឡេង ណាវ៉ាត្រាទាំង18សាខានេះ ឬសាខាផ្សាកសិផលឡេងណាវ៉ាត្រា ណាមួយដែលនៅជិតបងប្អូនបំផុត ខាងក្រោមនេះគឺជាលេខទូរស័ព្ទ និងទីតាំងដែលដាក់លក់សាខាផ្សារកសិផលឡេងណាវ៉ាត្រា ដែលលក់ផ្លែមៀន1900រៀលក្នុងមួយគីឡូក្រាម សាខាទី 1 “បុរីពីភពថ្មីគម្រោងទី3 St.08 ,#04 https://goo.gl/maps/Qit8Qb6hvFpt9Xwj Tel: 096 901 3334 សាខាទី2 បុរីហុងឡាយទួលពង្រ St.03 ,#09 https://goo.gl/maps/yumhf3ZkQqoGCkp27 Tel: 017 900 231 ?សាខាទី 3 “បុរីពីភពថ្មីត្រពាំងថ្លឹងផ្លូវវេងស្រេង”St.19 ,#04 https://goo.gl/maps/xRzEet1XK3kWii9TA Tel: 010 828 449 សាខាទី 4 បុរីឡេងណាវ៉ាត្រាគម្រោងទី5 St.01 […]

ទំពាំងស្នងឬស្សី! យុវតីខ្មែរម្នាក់ប្រឹងរៀនរហូតទទួលបានអាហាររូបករណ៍ ១០០% រៀននៅជប៉ុន ហើយសន្យាថានឹងយកចំណេះវិជ្ជាដែលខ្លួនបានចេះមកអភិវឌ្ឍប្រទេសកម្ពុជាយើងវិញទៀត

Khmerpress July 15, 2021 15/07/2021

ដូចដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា ការទៅបន្តការសិក្សានៅក្រៅប្រទេសមិនមែនជារឿងងាយស្រួលឡើយ អាចនិយាយបានថាជួបឧបសគ្គច្រើន ដោយរឿងដំបូងដែលពិបាកនោះគឺការរស់នៅបែកពីក្រុមគ្រួសារ បន្ទាប់មកបរិយាកាសរស់នៅ អាកាសធាតុ អាហារហូបចុក និងរឿងជាច្រើនទៀតដែលអ្នកដែលទៅបន្តការសិក្សាត្រូវជួបប្រទះ និងខិតខំដើម្បីជំនះ។ យ៉ាងណាមិញ ដើម្បីផ្ដល់ជាចំណេះដឹង និងគន្លឹះសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅរៀនបន្ត ក្រុមការងារខ្មែរណូតបានធ្វើការសម្ភាសន៍ជាមួយយុវតីខ្មែរមួយរូបដែលបានតស៊ូរៀនសូត្ររហូតទទួលបានអាហាររូបករណ៍នៅប្រទេសជប៉ុន។ យុវតី តាំង មួយជូ ជាកូនអ្នកភ្នំពេញ បានទទួលអាហាររូបករណ៍រហូតដល់ ១០០% ពី MEXT scholarship 2017 របស់រដ្ឋាភិបាលជប៉ុន បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំ២០១៦ នៅវិទ្យាល័យបាក់ទូក។ យុវតីដែលបច្ចុប្បន្នកំពុងបន្តការសិក្សាឆ្នាំទី៤ នៅប្រទេសជប៉ុនរូបនេះបានឱ្យដឹងថា ដំបូងឡើយកញ្ញាមិនគិតថាបានទៅសិក្សានៅក្រៅប្រទេសទេ ដោយកាលនោះពេលប្រលងជាប់បាក់ឌុបភ្លាមៗ កញ្ញាបានដាក់ពាក្យរៀនជំនាញដែលចង់រៀននោះគឺជំនាញ កុំព្យូទ័រ។ ប៉ុន្តែក្រោយចូលរៀនជំនាញកុំព្យូទ័រ បាន ១ខែរួចមក យុវតីរូបនេះត្រូវបានជំរុញ​និងលើកទឹកចិត្តដោយលោកគ្រូ​ គណិតវិទ្យា របស់ខ្លួន​ឱ្យសាកដាក់ពាក្យប្រលងយកអាហារូបករណ៍នៅប្រទេសជប៉ុន ហើយជាលទ្ធផលគឺ ជាប់អាហាររូបករណ៍រហូតដល់ ១០០% និងជាសិស្ស ម្នាក់នៃសិស្ស ៨នាក់ដែលជាប់ក្នុងចំណោមអ្នកដាក់ពាក្យចន្លោះពី ២០០ ទៅ ៣០០នាក់។ ដោយឡែកបើក្រលេកទៅមើលការរស់នៅក្នុងប្រទេសជប៉ុនវិញ យុវតី មួយជូ បានឱ្យដឹងថា មិនមានភាពងាយស្រួលនោះទេ ព្រោះ​រូបនាងត្រូវបែកពីគ្រួសារ […]

ដំណឹងស្វែងរកប្អូនប្រុស ! បុរសពិការម្នាក់ បាត់ចេញពីផ្ទះតាំងពីខែ​​មីនា រហូតមកទល់ពេលនេះនៅតែរកមិនឃើញ…សាច់ញាតិកំពុងបារម្ភ

Khmerpress June 18, 2021 18/06/2021

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Chanrith Sok បានឲ្យដឹងយ៉ាងដូច្នេះថា “ដំណឹងសួររកប្អូនប្រុសរបស់ខ្ញុំឈ្មោះ សុខ ចាន់ណារ៉ា(គាត់ជាមនុស្ស គថ្លង់ ពីកំណើត)អាយុ 29ឆ្នាំ កំពស់ 1.73m ដែលបានបាត់ខ្លួនពីផ្ទះនៅ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី 02 ខែមីនា 2021។ យើងខ្ញុំបានខិតខំរកគាត់យូរមកហើយ ទើបថ្ងៃនេះខ្ញុំសម្រេចចិត្តផុសតាមហ្វេសបុក ណាមួយគាត់ឧស្សាហ៌ដើរចោលផ្ទះច្រើនដងមកហើយ ដំបូងៗយើងធ្លាប់ ចុះផ្សាយតាមទូរទស្សន៌ទៀតផង តែគាត់តែតែង ត្រឡប់មកផ្ទះវិញខ្លួនឯង ចឹងពេលបាត់ភ្លាមៗ យើងខ្ញុំមិនហ៊ានប្រកាសរកទេ រង់ចាំបានមួយខែក៌ព្យាយាមរកដោយខ្លួនឯងរហូតមកដល់ពេលនេះ។ បើសិនជាបងប្អូនឬ មិត្តភ័ក្តិបានឃើញ សូមជួយទាក់ទងមកខ្ញុំបាទផ្ទាល់តាមរយៈលេខ 012 42 53 93 ដោយក្តីអនុគ្រោះ” ៕

រំភើបណាស់ ! អ្នកនាង ស្រីអូន ត្រៀមគ្រឿងសមុទ្រ ៥០០គីឡូ ដើម្បីធ្វើម្ហូបជូនពូមីងនៅឱរ៉ាល់ ដែលកំពុងលុញគ្រាប់ថ្នាំបញ្ចុះកំដៅផែនដី

Khmerpress June 17, 2021 17/06/2021

យុទ្ធនាការ Baitong Warriors-បៃតងវ៉ររៀរស៍ បានដំណើរការទៅយ៉ាងរលូនដោយមានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់សប្បុរសជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ តាមការរៀបចំរបស់លោក តាន់ គីមសួរ។ ក្នុងនោះដែរក៏មានការរៀបចំលុញគ្រាប់ថ្នាំបញ្ចុះកំដៅផែនដី ដែលជាគ្រាប់ក្រញូង ចំនួន១០ម៉ឺនគ្រាប់ផងដែរនៅក្នុងតំបន់ឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់នោះរួបរួមគ្នាមិនខ្លាចនឿយហត់។ ដោយមើលឃើញការខិតខំប្រឹងប្រែងរបស់ពូមីងប្រជាពលរដ្ឋនៅតំបន់នោះ អ្នកនាង ស្រីអូន ដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បានរៀបរាប់ថា៖ “ជូន 2លានរៀលម្សិលមិញគាត់បានទិញម្ហូបឆ្ងាញ់ៗហេីយតាមចំណង់ចំណូលចិត្ត ម្ហូបជូនដល់បងប្អូនដែលកំពុងលុញគ្រាប់ថ្នាំបញ្ចុះកំដៅផែនដី ហេីយនាងខ្ញុំកំពុងត្រៀមគ្រឿងសមុទ្រ 500គីឡូបន្ថែមសំរាប់ថ្ងៃ 21 ទៀតជូនបងប្អូនពូមីងនៅឱរ៉ាល់ អាណិតណាស់គាត់ថាលេីកទី1ដែលហូបគ្រឿងសមុទ្រ ពូមីងខ្លះគាត់ថាខានហូប 10ឆ្នាំជាងហេីយ ផ្ញេីក្ដីស្រលាញ់ពីចំងាយជូនបងប្អូនឱរ៉ាល់។”

ក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុនចេញវីដេអូអោនលំទោនសុំទោសអតិថិជន ព្រោះត្រូវបង្ខំចិត្តដំឡើងថ្លៃការ៉េមមួយដើមឲ្យថ្លៃជាងមុន ៤០០ រៀល

Khmerpress June 12, 2021 12/06/2021

ជប៉ុន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World Of Buzz បានឲ្យដឹងថា ក្រុមហ៊ុនផលិតការ៉េមដ៏ធំមួយរបស់ជប៉ុនបានបញ្ចេញនូវវីដេអូអោនលំទោនសុំទោសទៅកាន់អតិថិជនខ្លួន ក្រោយក្រុមហ៊ុនត្រូវបង្ខំចិត្តដំឡើងថ្លៃផលិតផលខ្លួនឲ្យខ្ពស់ជាងមុន ១០យ៉េន (ប្រហែល៤០០​ រៀល)។ ក្រុមហ៊ុនផលិតការ៉េមមួយនេះមានឈ្មោះថា Akagi Nyugo ហើយផលិតផលដ៏ល្បីរបស់ក្រុមហ៊ុនមួយនេះគឺការ៉េមសម្រាប់កូនក្មេងដែលមានឈ្មោះថា Garigari-kun។ តាមធម្មតាការ៉េម Garigari-kun មួយដើមត្រូវដាក់លក់ក្នុងតម្លៃ ៦០យ៉េន (ប្រហែល ២,៣០០រៀល) តែដោយសារកាលពីពេលថ្មីៗនេះទំនិញដែលជាវត្ថុធាតុដើមសម្រាប់ផលិតការ៉េមត្រូវឡើងថ្លៃដែរនោះ ទើបក្រុមហ៊ុនត្រូវបង្ខំចិត្តដំឡើងថ្លៃការ៉េមឲ្យខ្ពស់ជាងមុន ១០យ៉េន (ប្រហែល៤០០​ រៀល) ឬបើគិតជាភាគរយគឺមានការឡើងថ្លៃជាងមុន ១៦,៦៧%។ ប្រាក់ដំឡើងថ្លៃនេះអាចមិនច្រើននោះទេសម្រាប់មនុស្សពេញវ័យ តែសម្រាប់កូនក្មេងដែលជាអតិថិជនគោលដៅរបស់ក្រុមហ៊ុននោះគឺវាអាចជាបញ្ហាមួយសម្រាប់ពួកគេ ដូចនេះហើយទើបក្រុមហ៊ុនត្រូវធ្វើការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ខ្ពស់មួយដើម្បីឲ្យអតិថិជនបានយល់និងអាចទទួលយកការដំឡើងថ្លៃនេះដោយក្តីរីករាយ។ សូមបញ្ជាក់ថា ការពិតសកម្មភាពដែលមានបុគ្គលិកគ្រប់ជាន់ថ្នាក់រាប់ចាប់តាំងពីបុគ្គលិកធម្មតារហូតដល់អគ្គនាយកចេញមកអោនក្បាលសុំទោសអតិថិជននេះត្រូវបានថតនិងផ្សព្វផ្សាយម្តងរួចហើយកាលពីឆ្នាំ ២០១៦ កន្លងទៅ តែថ្មីៗនេះក្រុមហ៊ុនក៏បានប្រើប្រាស់វីដេអូនេះមកផ្សព្វផ្សាយជាថ្មីម្តងទៀតព្រោះតែក្រុមហ៊ុនត្រូវបង្ខំចិត្តដំឡើងថ្លៃការ៉េមជាថ្មីម្តងទៀតផងដែរ៕ អត្ថបទ៖ ភក្តី ផ្តល់សិទ្ធិដោយ៖ Khmernote <iframe width=”560″ height=”315″ src=”https://www.youtube.com/embed/76NyvWcAeO4″ title=”YouTube video player” frameborder=”0″ allow=”accelerometer; autoplay; clipboard-write; encrypted-media; gyroscope; picture-in-picture” […]

លោក ឈាង រ័ត្ន និងលោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ឧបត្ថម្ភថវិកា ៧ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

Khmerpress May 27, 2021 27/05/2021

បើយោងតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការ កាកបាទក្រហមកម្ពុជា-Cambodian Red Cross បានអោយដឹងថា៖ លោក ឈាង រ័ត្ន និងលោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ឧបត្ថម្ភថវិកា ៧ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ …!! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ឈាង រ័ត្ន និងលោកស្រី នួន ស៊ុន្ទរី (ស្រីអូន) ដែលបានឧបត្ថម្ភថវិកាចំនួន 70,000ដុល្លារ (ប្រាំពីរម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកជួយសាងសង់ផ្ទះចំនួន ៦២៨ខ្នង សម្រាប់អតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពចំនួន ៦២៨គ្រួសារ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ សូមបញ្ជាក់ថា ផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ X ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី, តតាកខាងក្រោយផ្ទះជាចង្ក្រានបាយ, […]

ទឹកចិត្តល្អ! អ្នកនាង ស្រី​អូន​សម្រស់​ធម្មជាតិ​ និង​ក្រុម​គ្រួសារ ឧបត្ថម្ភថវិកា អង្ករ២០០ គីឡូ និងគ្រឿងឧបភោគផ្សេងទៀត សម្រាប់ចែកបងប្អូន​ខ្វះ​ខាត​ និង​អ្នក​ជំងឺ​ខ្វះ​ខាត ខេត្តរតនៈគីរី​

Khmerpress May 20, 2021 20/05/2021

យោងតាមគណនីហ្វេសបុក Chan Tola បានឲ្យដឹងថា៖ សូម​គោរព​ និង​ថ្លែង​អំណរគុណ​ដល់​បងស្រី​ អូន​សម្រស់​ធម្មជាតិ​និង​ក្រុម​គ្រួសារ​ ដែល​ជួយ​ចែករំលែក​ផ្តល់​ជា​ថវិកា​​ ចំនួន ​1000,000៛ និង​ អង្ករ​២០០គីឡូក្រាម​ ទឹក​សុីអ៊ីវ ១០ឡូ​ ​ត្រី​ខ​១០ឡូ​រ សំរាប់​អោយ​ខ្ញុំ​បាទ​ចែករំលែក​បន្ត​ដល់​ បងប្អូន​ខ្វះ​ខាត​ និង​អ្នក​ជំងឺ​ខ្វះ​ខាត​ ។ តាម​រយះ​បង​ ស្រីMam Somaly បង​ប្រុស​ Tan ក្រុម​កាងារ​។ សូម​គោរព​ជូនពរ​នៅ​ទឹក​ចិត្ត​មហា​សប្បុរសធម៌​បង​ៗទាំង​អស់​គ្នា​សូម​អោយ​ជួប​តែ​សំណាង​ល្អ​សុខ​ភាព​ល្អ​ជោគជ័យ​គ្រប់​ភារកិច្ច​ជៀសឆ្ងាយពី​ជំងឺ​ទាំង​ពួង​ រួម​មនុស្ស​ចិត្ត​បាបកម្ម​ដែល​តែងតែ​ចិញ្ចឹម​ចិត្ត​ឈ្នានីស​បង៕