Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍ទី២ខែកក្កដា ទូទាំងប្រទេសទទួលបានភ្ញៀវជិត៣០ម៉ឺននាក់

    BY Naren July 18, 2023
    រដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍ទី២ខែកក្កដា ទូទាំងប្រទេសទទួលបានភ្ញៀវជិត៣០ម៉ឺននាក់

    (ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣) កន្លងមក ភ្ញៀវសរុបមានចំនួន ២៩៦,០០៥នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៤៤១នាក់ ភ្ញៀវបរទេសផ្ទៃក្នុង ៣៦,៥៦៤នាក់។

    គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
    * ខេត្តព្រះសីហនុ ៦៦,៥៥៧នាក់
    * ខេត្តបាត់ដំបង ៣៥,៦៦៤នាក់
    * រាជធានីភ្នំពេញ ៣៣,២១១នាក់
    * ខេត្តកំពត ២៧,៦៧៥នាក់
    * ខេត្តសៀមរាប ២២,៥៣៥នាក់
    * ខេត្តកំពង់ស្ពឺ ១៤,២៥៣នាក់
    * ខេត្តពោធិ៍សាត់ ១១,២៧៧នាក់
    * ខេត្តកែប ១១,០៧៦នាក់។

    ចំនួនភ្ញៀវទេសចរខាងលើ មានការកើនឡើងប្រមាណ​ ៣.១៥% ធៀបនឹងសប្តាហ៍កន្លងមក ក្នុងនោះភ្ញៀវជាតិ កើនឡើង ៣.៤% និងភ្ញៀវអន្តរជាតិ កើនឡើង ១.៣៦%។

    តាមការសង្កេតរបស់មន្ទីរទេសចរណ៍ ភ្ញៀវទេសចរភាគច្រើនក្នុងសប្តាហ៍កន្លងមក ជាភ្ញៀវក្នុងខេត្តផ្ទាល់ ដោយសារមន្រ្តីរាជការ និងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាដែលនៅភ្នំពេញ បន្តជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតតាមមូលដ្ឋានរបស់ខ្លួន ខណៈដែលចរន្តភ្ញៀវទេសចរអន្តរជាតិដែលដើរកម្សាន្តផ្ទៃក្នុងប្រទេស នៅតែមានការកើនឡើង ស្របពេលការបោះឆ្នោតថ្នាក់ជាតិកាន់តែកៀកមកដល់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: