Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់

    BY Khmerpress August 24, 2023
    សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ យោងតាមឆានែលតេឡេក្រាមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។

    តាមរយៈខ្លឹមសារសំណេរក្នុងឆានែលតេឡេក្រាមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ជាលើកដំបូងក្នុងរយៈពេលជាង៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិតនិងមិនដឹកនាំប្រជុំគណរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។ ជូនពរគណរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ចដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ៕ »

    Share This Post: