ជនជាតិចិនម្នាក់ បានសរសេរក្នុងប្រព័ន្ធ Red Book លើកឡើងថា កម្ពុជាមិនដូចគេផ្សាយនៅក្នុងខ្សែរភាពយន្តទេ ថែមទាំងសរសើរប្រជាជនកម្ពុជារួសរាយរាក់ទាក់ និងសុវត្ថិភាពទៀតផង
- BY
- Khmerpress
- October 6, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ យោងតាមម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Khek Khemrath បានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ បានសរសេរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយល្បីរបស់ចិន លើកឡើងពីប្រទេសកម្ពុជា ថា មិនដូចជានៅក្នុងខ្សែរភាពយន្តនោះទេ ហើយថែមទាំងសរសើរប្រជាជនកម្ពុជា រួសរាយរាក់ទាក់ និងមានសុវត្ថិភាពទៀតផង។
តាមរយៈការបង្ហោះនោះ ម្ចាស់គណនីហ្វេសប៊ុក Khek Khemrath បានសរសេររៀបរាប់យ៉ាងដូច្នេះ៖ « មានជនជាតិចិនម្នាក់ បានសរសេរក្នុងប្រព័ន្ធ Red Book ដែលជាSocial Media ល្បីរបស់ចិនដូចគ្នានឹង FB ដែរ ដោយលើកឡើងថា កម្ពុជាមិនដូចគេផ្សព្វផ្សាយទេ ហើយក៏មិនដូចក្នុងខ្សែរភាពយន្តដែរ។ មុនឈានជើងមក គាត់ពិតជាបារម្ភណាស់ តែមកដល់កម្ពុជាបែរ ជាប្រទេសដែលមានសុវត្ថិភាព ថែមទាំងសរសើរប្រជាជនកម្ពុជារួសរាយរាក់ទាក់។ មានជនជាតិចិនជាច្រើនចូល comment ថាចង់មកកំសាន្តដែរ ។ ខ្ញុំបានប្រើ Google translate ពីភាសាចិន មកជាភាសាអង់គ្លេសតាមសំណេរដែលគាត់បានសរសេរជាច្រើន។ ខ្ញុំបកប្រែខ្លះៗប៉ុណ្ណោះ។»
ម្ចាស់គណនីខាងលើ បានគូសបញ្ជាក់ថា «Red Book “ សៀវភៅក្រហម” ជាប្រព័ន្ធSocial Media ផ្លូវការមួយរបស់ប្រទេសចិន ដែលមានប្រជាជនចិនរាប់សិបលាននាក់ប្រើ ។ ខ្ញុំបានប្រើ Red Book ដោយសារតែអ្នកវិនិយោគជាច្រើនដែលជាដៃគូររបស់ខ្ញុំបានណែនាំ ។ ចង់ផ្សាយពីកម្ពុជាទៅប្រជាជនចិន គួរជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយអោយចំទិសដៅ ។» បន្ទាប់ពីការបង្ហោះរបស់ម្ចាស់គណនីខាងលើរួម ឃើញថាមានមនុស្សជាច្រើន បានចូលទៅខមិនឱ្យរូបបេះដូង និងបាននិយាយថា «សង្ឃឹមថានឹងមានភ្ញៀវទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើន» ៕
៕ ប្រភព៖ Khek Khemrath
- Share This Post: