Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣

    BY Khmerpress November 4, 2023
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

    ក្រសួងបញ្ជាក់ឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសានព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ៖

    បណ្តាខេត្តនៅទិសខាងជើង និងទិសឦសាន អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។

    រីឯនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើតជាប់នឹងប្រទេសវៀតណាម និងបណ្ដាខេត្តជាប់នឹងមាត់សមុទ្រ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: