Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្មករនៅតំបន់សេដ្ឋកិច្ចពិសេសចេជាងផលិតសាឡុងទំនើបៗ តម្លៃខ្ទង់ម៉ឺនដុល្លារ យកទៅលក់នៅអាមេរិក

    BY Khmerpress November 6, 2023
    កម្មករនៅតំបន់សេដ្ឋកិច្ចពិសេសចេជាងផលិតសាឡុងទំនើបៗ តម្លៃខ្ទង់ម៉ឺនដុល្លារ យកទៅលក់នៅអាមេរិក

    (ព្រះសីហនុ)៖ ក្រុមហ៊ុន ចេជាង ហូម ផញ (Zhejiang home Point Furniture) គឺជាក្រុមហ៊ុន ផលិត គ្រឿង សង្ហារិមប្រណិតៗ សម្រាប់នាំចេញទៅក្រៅប្រទេស មានដូចជាសហរដ្ឋអាមេរិកជាដើម។ បច្ចុប្បន្នក្រុមហ៊ុនកំពុងបើករោងចក្រផលិតសាឡុង នៅតំបន់សេដ្ឋកិច្ច ពិសេស ចេជាង ក្នុងស្រុកព្រៃនប់ ខេត្តកំពង់ព្រះសីហនុ។

    រោងចក្រនេះ បានផលិតសាឡុងទំនើបៗមានតម្លៃរាប់ពាន់ដុល្លារ ហើយខ្លះទៀតចូលដល់ខ្ទង់ម៉ឺនដុល្លារ ថែម ទៀតផង។ លោក ដារា អ្នកគ្រប់គ្រងផ្នែកផលិតនៅក្នុងរោងចក្រនេះ បានឱ្យដឹងថា រោងចក្របានដំណើរការនៅតំបន់ សេដ្ឋ កិច្ច ពិសេស ចេជាងរយៈពេលប្រមាណ ៤ឆ្នាំមកហើយ។ លោកបានឱ្យដឹងថា សាឡុងប្រណិតៗទាំង នេះ ត្រូវបានផលិតដោយកូនខ្មែរទាំងស្រុង ចាប់តាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់សម្រេច រួមមាន កាត់ ដេរ និងដំឡើង។

    លោក ដារា បានឱ្យដឹងថា បច្ចុប្បន្នរោងចក្រនេះ មានកម្មករ កម្មការិនី ប្រមាណ ១,១៦០នាក់ ហើយ ទទួល បានប្រាក់ខែខ្ពស់ថែមទៀតផង ចន្លោះពី ៤០០ ទៅ៥០០ដុល្លារ សម្រាប់កម្មករធម្មតា។ ដោយ ឡែក កម្មករជំនាញអាចបានប្រាក់ឈ្នួលរហូតដល់ទៅជិត ១ពាន់ដុល្លារក៏មាន។

    បើតាមលោក ដារា បើទោះបីបច្ចុប្បន្នពិភពលោករងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងណាក្តី តែរោងចក្រផលិត សាឡុង នេះ នៅតែមានការងារធ្វើ និងមានការបញ្ជាទិញកាន់តែច្រើនថែមទៀតផង។

    រោងចក្រ ចេជាង ហូម ផញ បានក្លាយទៅជាការដ្ឋានការងារដ៏មានសារៈសំខាន់មួយនៅក្នុងស្រុកព្រៃនប់ ហើយបានរួមចំណែកផ្តល់ការងារ និងចំណូល សម្រាប់ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋខ្មែរ។ កម្មករផ្នែក ដំឡើង សាឡុងមួយរូបមកពីខេត្តកំពត បានឱ្យដឹងថា ពីមុនរូបគេ ជាមួយភរិយា បានបម្រើ ការ ងារ ផ្នែក សំណង់ តែមិនសន្សំលុយមិនសល់នោះឡើយ ព្រោះតែការងារមិនទៀងទាត់។

    បន្ទាប់ពីពួកគេទាំងពីរនាក់ប្តីប្រពន្ធចូលមកធ្វើការងារនៅរោងចក្រនេះ ពួកគេរកបានចំណូល រួម គ្នា ប្រមាណ ជា ១ពាន់ដុល្លារក្នុងមួយខែ តាមរយៈការងារនៅរោងចក្រនេះ ធ្វើឱ្យពួកគេសល់លុយ សន្សំបានទិញដី និងសង់ផ្ទះសម្រាប់រស់នៅផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: