Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសចុះត្រជាក់នៅពេលព្រឹក, ខេត្តខ្លះត្រជាក់ដល់ ១៥អង្សាសេ !

    BY Naren December 21, 2023
    ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសចុះត្រជាក់នៅពេលព្រឹក, ខេត្តខ្លះត្រជាក់ដល់ ១៥អង្សាសេ !

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

    ក្រសួងបញ្ជាក់ថា ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិន បង្កើនឥទ្ធិពលជាលំដាប់គ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសចុះត្រជាក់នៅពេលព្រឹក៖

    ១-តំបន់វាលទំនាប៖
    * សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី
    * ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។

    ២-តំបន់ខ្ពង់រាប៖
    * សីតុណ្ហភាពអប្បបរមាពី១៥-២១°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៦-៨ម៉ែត្រ/វិនាទី
    * ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៥-១៧°C។

    ៣-តំបន់មាត់សមុទ្រ ៖
    * សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី
    * រលកសមុទ្រមានកម្ពស់ពី១,០០-២,០០ម៉ែត្រ។

    ជាមួយគ្នានេះ ក្រសួងអំពាវនាវឱ្យមានការ ប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: