Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាអនុវិទ្យាល័យពោធិ៍សាត់ បន្តអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីបរិស្ថានស្អាត និងសុខភាពល្អ

    BY Khmerpress December 28, 2023
    សាលាអនុវិទ្យាល័យពោធិ៍សាត់ បន្តអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីបរិស្ថានស្អាត និងសុខភាពល្អ

    ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សាលាអនុវិទ្យាល័យពោធិ៍សាត់ ក្រុងពោធិ៍សាត់ បានអនុវត្តការមិនប្រើប្រាស់ប្លាស្ទិកក្នុងសាលារៀន ដើម្បីបរិស្ថានសាលាស្អាត គ្មានសំរាម និងសុខភាពរបស់សិស្ស។ សាលារៀននេះបានប្រើប្រាស់ ប្រអប់អាហារដែលអាចប្រើឡើយវិញ និងប្រើប្រាស់ស្លឹករុក្ខជាតិវេចខ្ចប់ជំនួសឱ្យប្លាស្ទិក។

    ក្នុងសាលារៀននេះ មានអាគារសិក្សាចំនួន ០៨ខ្នង ដោយមានសិស្សានុសិស្សសរុបចំនួន ១,៧៣៥ នាក់ និងលោកគ្រូអ្នកគ្រូ សរុបចំនួន ១០៦នាក់។

    សូមបញ្ជាក់ថា នៅទូទាំងខេត្តពោធិ៍សាត់ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំង គ្នាការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» មានអ្នកចូលរួមសរុបចំនួន ១១៧,០៧៤អង្គ/នាក់ ក្នុងនោះរួមមានលោកគ្រូ អ្នកគ្រូសរុបចំនួន ៣,៣៤៨នាក់ សិស្សានុសិស្សសរុបចំនួន ៨១,២៨៥នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ៤០៤លើក ក្នុងសាលារៀនសរុបចំនួន ៣៣៣សាលា វត្តអារាមចំនួន ០៥វត្ត និងសហគមន៍ទីប្រជុំជន ០៧កន្លែង៕​ ប្រភព​៖ ពោធិ៍សាត់ អរគុណសន្តិភាព

    Share This Post: