ព័ត៌មានជាតិ
ក្រសួងសុខាភិបាល សម្រេចបិទជាបណ្តោះអាសន្ន «មន្ទីរសម្រាកព្យាបាល មេសុងមេឌីកាល់»
BY Khmerpress
December 28, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបិទបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាល មេសុងមេឌីកាល់។
ក្រសួងសុខាភិបាល សម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ មេសុងមេឌីកាល់ ដែលមានទីតាំងនៅផ្ទះលេខ០៨ ផ្លូវលេខ១២២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយមូលហេតុ អវត្តមានអ្នកទទួលខុសត្រូវ និងផ្លាស់ប្តូរ បុគ្គលិកមិនបានជូនដំណឹងទៅក្រសួងសុខាភិបាល ៕ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
