Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នំគម នំបត់ នំក្រូច ខ្មែរ ត្រូវបានភ្ញៀវទេសចរធ្វើដំណើរតាមនាវា Westerdam មាន ៥០សញ្ជាតិសរសើរថាឆ្ងាញ់ខ្លាំងណាស់

    BY Khmerpress December 28, 2023
    នំគម នំបត់ នំក្រូច ខ្មែរ ត្រូវបានភ្ញៀវទេសចរធ្វើដំណើរតាមនាវា Westerdam មាន ៥០សញ្ជាតិសរសើរថាឆ្ងាញ់ខ្លាំងណាស់

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនំខ្មែរដាក់ជូនភ្ញៀវទេសចរ ស្គាល់ពីរស់ជាតិ និង ទទួលបានការពេញចិត្ត និង គាំទ្រយ៉ាងខ្លាំង។ លោកស្រី William Daniel ជនជាតិកាណាដា វ័យ៥៥ឆ្នាំ គាត់បានលើកឡើងថា ប្រទេសកម្ពុជាពិតជាកក់ក្តៅណាស់ មានប្រជាជនរួសរាយរាក់ទាក់ និង មានការទទួលស្វាគមន៍យ៉ាងល្អឥតខ្ចោះ ដែលខ្ញុំនឹកស្មានមិនដល់។

    សូមបញ្ជាក់ថា នាវាទេសចរណ៍ Westerdam បានវិលត្រឡប់មកចូលចតនៅឯកំពង់ផែខេត្តព្រះសីហនុជាថ្មីម្តងទៀត នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ នេះដោយនាំអ្នកទេសចរចម្រុះជាតិសាសន៍ជាង ២០០០ នាក់។ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ នាវានេះបានចូលចតទីនេះម្តងហើយក្រោមស្មារតីមនុស្សធម៌ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាដែលបានជួយសង្គ្រោះជីវិតមនុស្សជាង ២០០០ នាក់នៅលើនាវា។

    វត្តមានរបស់ Westerdam នាពេលនេះជាការរម្លឹកឡើងវិញអំពីទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាដែលបានធ្វើចំពោះក្រុមនាវិកនិងអ្នកទេសចរដែលជួបនឹងគ្រោះអាសន្ន ហើយគ្មានអ្នកណាហ៊ានជួយ។ វត្តមានជាថ្មីរបស់នាវានេះ ក៏ជាការដឹងគុណមិនភ្លេចរបស់ម្ចាស់នាវានិងអ្នកទេសចរក្នុងនាវាក៏ដូចជាក្រុមគ្រួសាររបស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា។ វត្តមាននាវា Westerdam ជាថ្មីនៅលើទឹកដីកម្ពុជា គឺជាសាររម្លឹកឡើងវិញអំពីកេរ្តិ៍ឈ្មោះរបស់កម្ពុជាដែលល្បីរន្ទឺសុះសាយថា «ជាប្រទេសតូចដែលមានបេះដូងធំ» ៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

    Share This Post: