សូមប្រុងប្រយ័ត្ន ចំពោះទម្រង់នៃការឆបោកដើម្បីលួចយកគណនីធនាគារ ABA
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានសកម្មភាពឆបោកថ្មីមួយបានកើតឡើងដែលមានគោលដៅវាយប្រហារដើម្បីលួច និងឈានទៅគ្រប់គ្រងគណនីធនាគារ ABA តាមរយៈការផ្ញើសារជាតំណភ្ជាប់ (Link) ទៅកាន់លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់។
សូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះវិធីសាស្រ្តឆបោកថ្មីនេះ ដោយកុំចុចលើតំណរភ្ជាប់ក្លែងក្លាយ (Phishing Link) ដែលទទួលបានពីជនអនាមិក។ ក្នុងករណីដែលលោកអ្នកចុចលើតំណភ្ជាប់ (Link) នោះ គណនីធនាគារ ABA របស់លោកអ្នកនឹងជួបហានិភ័យក្នុងការបាត់បង់ការគ្រប់គ្រង ហើយអាចនឹងត្រូវជនទុច្ចរិតមានលទ្ធភាពក្នុងការចូលទៅប្រើប្រាស់ក្នុងការផ្ទេរលុយចេញពីគណនីដែលនឹងនាំឲ្យមានការខាតបង់។ ដើម្បីសុវត្ថិភាព សូមលោកអ្នក កុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ តម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនអោយសោះ ៕ ប្រភព៖ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ
