Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អង្គការ Nature Life រកឃើញសម្បុកត្រយងចង្កំកស ចំនួន៥ នាដើមរដូវបន្តពូជឆ្នាំនេះ

    BY Khmerpress December 29, 2023
    អង្គការ Nature Life រកឃើញសម្បុកត្រយងចង្កំកស ចំនួន៥ នាដើមរដូវបន្តពូជឆ្នាំនេះ

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីអង្គការ Nature Life បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ថា សត្វត្រយងចង្កំកស គឺជាសត្វមួយប្រភេទ ដែលកំពុងរងគ្រោះជិតផុតពូជបំផុត នៅលើពិភពលោក ហើយពួកវាកំពុងមានវត្តមាន នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ផងដែរ។

    ចាប់ពីខែធ្នូរហូតដល់ខែមេសា គឺជាពេលវេលាបន្តពូជ របស់សត្វត្រយងចង្កំកស ក្រុមការងារជីវៈចម្រុះរបស់អង្គការ ជីវិតធម្មជាតិនៅកម្ពុជា (Nature Life) និង មន្ត្រីឧទ្យានុរក្ស បាននិងកំពុងធ្វើការ យ៉ាងសកម្មក្នុងការពិនិត្យតាមដាន និងអង្កេតស្វែងរកសម្បុកពង កូនរបស់ពួកគេ ក្នុងគោលបំណងកាត់បន្ថយផលរំខានផ្សេងៗ និង បង្កើនអត្រាកំណើតទទួលបានជោគជ័យ ។ សកម្មភាពនេះចូលរួមរក្សារស្ថិរភាព នៃចំនួនសត្វប្រភេទនេះ នៅក្នុងប្រទេសកម្ពុជាយើងផងដែរ ។

    នារដូវបន្តពូជឆ្នាំ២០២៣-២០២៤ គិតមកត្រឹមថ្ងៃទី២៨ ខែធ្នូនេះ យើងបានកត់ត្រាសម្បុករបស់សត្វត្រយងចង្កំកស ចំនួន៥សម្បុក នាដែនជម្រកសត្វព្រៃលំផាត់ ។ នេះសបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ គឺជាទីជម្រកដ៏សំខាន់មួយ ក្នុងការគាំទ្រដល់ការរស់រានមានជីវិត និងការបន្តពូជរបស់សត្វត្រយ៉ងនេះ ។ សូមអរគុណដល់មូលនិធិ CEPF និង Bird Life International ដែលបានឧបត្ថម្ភហិរញ្ញវត្ថុដល់សកម្មភាពនេះ ៕ ប្រភព៖​ ក្រសួងព័ត៌មាន

    Share This Post: