Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ពូឃ្លាំង ថានឹងយកសិល្បៈទម្រង់ល្ខោនបាសាក់ដាក់ចូលក្នុង MV ទោះ MVគ្មានអ្នកមើលរាប់លាន View តែលោកសប្បាយចិត្តនិងបានចូលរួមថែរក្សាអ្វីដែលខ្មែរមាន

    BY Naren January 8, 2024
    ពូឃ្លាំង ថានឹងយកសិល្បៈទម្រង់ល្ខោនបាសាក់ដាក់ចូលក្នុង MV ទោះ MVគ្មានអ្នកមើលរាប់លាន View តែលោកសប្បាយចិត្តនិងបានចូលរួមថែរក្សាអ្វីដែលខ្មែរមាន

    (សិល្ប)៖ ពូឃ្លាំង តារាចម្រៀងរ៉េបជើងចាស់ និងនៅតែមានប្រជាប្រិយភាពមកទល់បច្ចុប្បន្ន តារាចម្រៀងរូបនេះបានបញ្ចេញបទចម្រៀងថ្មីៗ មានទាំងបែបសប្បាយៗ« 3 Some» និងបទ «គ្រលាស់» និងមានទម្រង់សិល្បៈបុរាណមួយចំនួនដូចជាបទ «នឹកនា» «ជួយថែសិល្បៈដូនតា» ជាដើម។

    ព្រោះតែសង្កេតឃើញថាទម្រង់សិល្បៈល្ខោនបាសាក់ ពុំសូវមានការជ្រោមជ្រែង ផ្សព្វផ្សាយទូលំទូលាយ ពូឃ្លាំង កាលពីពេលថ្មីៗនេះបានប្រកាសថា បទចម្រៀង «យក្ស» របស់លោកនឹងយកសិល្បៈទម្រង់ល្ខោនបាសាក់ដាក់ចូលក្នុង MV បទចម្រៀងថ្មីមួយបទនេះ។

    លោកបានសរសេររៀបរាប់ថា៖ «ខ្មែរអើយកុំរវល់តែបារម្ភ ខ្លាចបារម្ភរត់ទៅណា គួរនាំគ្នាគិតគូរ បំផុសគំនិត ការគាំទ្រ នឹងថែរក្សាដល់សិល្បៈដូនតាដែលបានបន្សល់ទុកអោយ។ កុំចាំរហូតដល់គេមានដែរ គេធ្វើល្អជាង គេថែរក្សាជាង គេPromote ជាង ទៅខឹងចោទគេ ថាគេលួច……សំរាប់ខ្ញុំ ពូ ឃ្លាំង នឹងយកសិល្បៈទម្រង់ល្ខោនបាសាក់ដាក់ចូលក្នុង MV របស់ខ្ញុំ «យក្ស» ទោះ MVខ្ញុំគ្មានអ្នកមើលរាប់លាន View តែខ្ញុំសប្បាយចិត្តនិងបានចូលរួមចំណែកលើកស្ទួយ និងថែរក្សាអ្វីដែលខ្មែរមាន»៕

    Share This Post: