Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    យុវសិស្សកម្ពុជា៧រូប ដែល​ចូលរួម​ប្រឡងគណិតវិទ្យាអន្តរជាតិ វគ្គផ្តាច់ព្រ័តនៅប្រទេសវៀតណាម ទទួលបានមេដាយចំនួន៧ និងពាន១ ​

    BY Khmerpress January 22, 2024
    យុវសិស្សកម្ពុជា៧រូប ដែល​ចូលរួម​ប្រឡងគណិតវិទ្យាអន្តរជាតិ វគ្គផ្តាច់ព្រ័តនៅប្រទេសវៀតណាម ទទួលបានមេដាយចំនួន៧ និងពាន១ ​

    (ភ្នំពេញ)៖ យុវសិស្សកម្ពុជា៧រូប ក្នុងចំណោម១៤រូប ដែលបានទៅចូលរួម​ប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្តាច់ព្រ័តនៅប្រទេសវៀតណាម ​បាននាំយកពាន និងមេដាយត្រឡប់មកមាតុប្រទេសវិញហើយ​ បន្ទាប់ពីពួកគេបានទៅចូលប្រឡងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ ​

    ការប្រកូត FMO វគ្គផ្តាច់ព្រ័ត​ បានធ្វើឡើងចំនួនពីរដង ដែលលើកទី១ ជាការ​ឱ្យសិស្សប្រឡងសាកល្បងរយៈពេល១ម៉ោង និង៣០នាទី សម្រាប់ថ្នាក់បឋមសិក្សា និង២ម៉ោងសម្រាប់ថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យ និងលើកទី២ជាការប្រឡងផ្លូវការ ដែលមានរយៈពេលដូចការប្រឡងសាកល្បងដែរ។​ ក្នុងការប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្តាច់ព្រ័តនៅប្រទេសវៀតណាម មានបេក្ខជនចួលរួមសរុបមានចំនួន៣១២ នាក់មកពីប្រទេសចំនួន១១។

    វិញ្ញាសារប្រឡងត្រូវបាន​ត្រូវបាន​ធ្វើឡើងជាភាសាអង់គ្លេស ដែលបានបែងចែកជាបួនវគ្គរួមមាន៖ Warm up ១០ សំណួរ, Speed-up ៥ សំណួរ,​ Challenging ៥សំណួរ,​ Star of hope១ សំណួរ សរុបមាន ២១សំណួរ។ ​ជាលទ្ធផលការប្រឡងគណិតវិទ្យាអន្តរជាតិ FMO វគ្គផ្តាច់ព្រ័តនៅកោះ Phu Quoc ប្រទេសវៀតណាម ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ក្នុងចំណោមបេក្ខជនទាំង១៤រូបតំណាងឱ្យប្រទេសកម្ពុជា ក្នុងបេក្ខជនចំនួន៧រូប​ទទួលបានពាន និងមេដាយត្រឡប់មកមាតុប្រទេសវិញ។

    បេក្ខជនទាំង៧រូប ដែលទទួលបានពាន និងមេដាយរួមមាន៖
    ១-Heng PanhaVathanak ទទួលបានមេដាយមាស និងពានជើងឯកគណិតវិទ្យាអន្តរជាតិ
    ២-Ly Thean ទទួលបានមេដាយប្រាក់
    ៣-Heng Panha Vatey ទទួលបានមេដាយសំរឹទ្ធ
    ៤-Lor Hunvissasak ទទួលបានមេដាយសំរឹទ្ធ
    ៥-Seng Sok Vathanak ទទួលបានមេដាយសំរឹទ្ធ
    ៦-Thou Thearayu ទទួលបានមេដាយសំរឹទ្ធ
    ៧-Hy Channima ទទួលបាន មេដាយសំរឹទ្ធ ។ រីឯសិស្សចំនួន៧នាក់ផ្សេងទៀត ទទួលបាន Merit Awards៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: