សង្គម

នគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ឃាត់ខ្លួនក្មេងទំនើង៨នាក់ ក្រោយដើរអុកឡុក និងបង្ហោះម៉ូតូ រំខានដល់ពលរដ្ឋក្នុងមូលដ្ឋាន

BY
Naren
January 23, 2024
នគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ឃាត់ខ្លួនក្មេងទំនើង៨នាក់ ក្រោយដើរអុកឡុក និងបង្ហោះម៉ូតូ រំខានដល់ពលរដ្ឋក្នុងមូលដ្ឋាន

(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឃាត់ខ្លួនក្មេងទំនើងចំនួន៨នាក់ ដែលដើរអុកឡុក កាន់ដាវ និងបង្ហោះម៉ូតូបង្កការរំខានដល់ពលរដ្ឋនៅមូលដ្ឋាន យកមកអប់រំ និងសូមទោសឪពុកម្តាយ។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា កាលពីវេលាម៉ោង ១៤៖៣០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ បានកោះហៅក្មេងទំនើង១ក្រុម ដែលដើរកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុក ក្នុងភូមិសាស្ត្រ ឃុំអង្គតាសូ ស្រុកស្វាយជ្រំ។

លោកអធិការស្រុកបានបន្តថា នៅពេលសមត្ថកិច្ចកោះហៅក្មេងទំនើងមកអប់រំនោះ ក៏បានហៅអាណាព្យាបាលមកប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ដើម្បីអប់រំឱ្យយល់ដឹងអំពីកំហុស តាមផ្លូវច្បាប់ផងដែរ។

លោកបានបញ្ជាក់ថា ក្រោយពីធ្វើការអប់រំរួចសមត្ថកិច្ច បានឱ្យអាណាព្យាបាលធ្វើលិខិតធានាយកកូនទៅផ្ទះវិញដើម្បីអប់រំបន្ត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: