Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    យុទ្ធនាការរឹតបន្ដឹងច្បាប់ និងពិនិត្យជាតិអាល់កុល! យប់មិញនៅរាជធានីភ្នំពេញ ឃាត់យានយន្ដល្មើសជាតិស្រវឹង ៦៤គ្រឿង និងល្មើសផ្សេងៗ ១០៤គ្រឿង

    BY Khmerpress January 27, 2024
    យុទ្ធនាការរឹតបន្ដឹងច្បាប់ និងពិនិត្យជាតិអាល់កុល! យប់មិញនៅរាជធានីភ្នំពេញ ឃាត់យានយន្ដល្មើសជាតិស្រវឹង ៦៤គ្រឿង និងល្មើសផ្សេងៗ ១០៤គ្រឿង

    (ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើសជាតិស្រវឹង ចំនួន៦៤គ្រឿង និងល្មើសផ្សេងៗ ចំនួន១០៤គ្រឿង។

    ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

    ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន១៦៨គ្រឿង (រថយន្ត ចំនួន៤៨គ្រឿង, ម៉ូតូ ចំនួន១២០គ្រឿង)៖

    *ទី១៖ ល្មើសជាតិស្រវឹង ចំនួន៦៤គ្រឿង៖ កម្រិត០.២៥-០.៣៩ mg/L ចំនួន២៨គ្រឿង អ្នកបើកបរម៉ូតូ ចំនួន៨នាក់ អ្នកបើកបររថយន្ត ចំនួន២០នាក់, កម្រិត ០.៤៩mg/L ឡើង ចំនួន៣៦គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១៥នាក់ និងអ្នកបើកបររថយន្ត ចំនួន២១នាក់។

    *ទី២៖ បទល្មើសផ្សេងៗ ចំនួន១០៤គ្រឿង៖ អត់មួកសុវត្ថិភាព ចំនួន៩៧គ្រឿង និងគ្មានប័ណ្ណបើកបរ ចំនួន៧គ្រឿង។

    ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: