Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! ក្រសួងអភិវឌ្ឍន៍ជនបទ ជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៣៦នាក់ ផុតកំណត់ថ្ងៃទី៨ ខែកុម្ភៈ

    BY Khmerpress January 30, 2024
    ឱកាសល្អ! ក្រសួងអភិវឌ្ឍន៍ជនបទ ជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៣៦នាក់ ផុតកំណត់ថ្ងៃទី៨ ខែកុម្ភៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ សូមជម្រាបជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជនទាំងពីរភេទ ឱ្យបានជ្រាបថា សម្រាប់ឆ្នាំ២០២៤នេះ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងធ្វើការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ចំនួន ៣៦នាក់ ឱ្យចូលបម្រើការងារតាមអង្គភាពនានា នៅទីស្តីការក្រសួងតាមមុខជំនាញដូចមាន ខាងក្រោម៖

    ចំណេះដឹង និងជំនាញដែលត្រូវជ្រើសរើស៖
    ១. ព័ត៌មានវិទ្យា ០៧ នាក់
    ២. មធ្យមផ្នែកវិស្វករសំណង់ស៊ីវិល ឬស្ពានថ្នល់ ឬសំណង់ធារាសាស្ត្រ ០៥ នាក់
    ៣. ស្ថាបត្យកម្ម ០២ នាក់
    ៤. សេដ្ឋកិច្ចជនបទ និងអភិវឌ្ឍន៍សហគមន៍ ១០ នាក់
    ៥. ធនាគារ ០២ នាក់
    ៦. រដ្ឋបាលសាធារណៈ ០២ នាក់
    ៧. នីតិសាស្ត្រ ០២ នាក់
    ៨. វារីភូគព្ភសាស្ត្រ ០២ នាក់
    ៩. សេដ្ឋកិច្ចគម្រោង ០២ នាក់
    ១០. គោលនយោបាយសាធារណៈ ០២ នាក់ ។

    ព័ត៌មានបន្ថែមសូមទំនាក់ទនង៖
    – លោក កែវ វុត្ថា ០១៧ ៦៨៤ ៨៩៨
    – កញ្ញា ទឹម សំនៀង ០១២ ៥៦៤ ០៦៧ ៕ ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ

    Share This Post: