Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោកតាបារមីឥសីសំរិទ្ធ ចុះកិច្ចសន្យាជាមួយប្រធានមន្ទីរធម្មការ បញ្ឈប់ការបង្ហោះវីដេអូគ្រូបារមីនៅលើបណ្ដាញសង្គម

    BY Khmerpress January 30, 2024
    លោកតាបារមីឥសីសំរិទ្ធ ចុះកិច្ចសន្យាជាមួយប្រធានមន្ទីរធម្មការ បញ្ឈប់ការបង្ហោះវីដេអូគ្រូបារមីនៅលើបណ្ដាញសង្គម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការ និងសាសនា នៅលើបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នេះ បានបង្ហាញពីកំណត់ហេតុស្តីពីការចុះកិច្ចសន្យារបស់លោកតាបារមីឥសីសំរិទ្ធ នាពេលកន្លងទៅ ឱ្យបញ្ឈប់ការផ្សព្វផ្សាយវីដេអូពាក់ព័ន្ធនឹងគ្រូបារមី និងគ្រូអូមអាម របស់ខ្លួននៅលើបណ្ដាញសង្គម។

    ជាមួយគ្នានេះ ក្រសួងធម្មការនិងសាសនាបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗ ពាក់ព័ន្ធនិងគ្រូបារមី គ្រូអូមអាមផ្សេង ប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន ៕ ប្រភព៖ ក្រសួងធម្មការនិងសាសនា

    Share This Post: