ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់រថយន្តបំពាក់ភ្លើងហ្វាកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន៣គ្រឿង និងបានឲ្យម្ចាស់រថយន្តដោះចេញខ្លួនឯង
BY Khmerpress
February 1, 2024
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ដោយបានធ្វើការឃាត់រថយន្តបំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន៣គ្រឿងផងដែរ។
សមត្ថកិច្ចក៏បានឱ្យម្ចាស់រថយន្តដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់តទៅទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews



