ព័ត៌មានជាតិ
ក្រសួងអប់រំ បំភ្លឺករណីកៀរគរថវិកាសប្បុរសជន ដើម្បីគាំទ្របន្ថែមដល់ដំណើរការសាលារៀន នៅតាមសាលារដ្ឋ ក្នុងរាជធានីភ្នំពេញ, ហាមដាច់ខាតការប្រមូលថវិកាខុសគោលការណ៍
BY Khmerpress
February 3, 2024
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ ករណីកៀរគរថវិកាសប្បុរសជន ដើម្បីគាំទ្របន្ថែមដល់ដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ។
ការចេញមកំភ្លឺរបស់ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ មានការលើកឡើងរបស់សារព័ត៌មានមួយចំនួន ជុំវិញករណីការស្នើឱ្យមាតាបិតា អ្នកអាណា ព្យាបាលសិស្សចូលរួមថវិកាសម្រាប់គាំទ្របន្ថែមលើដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ ដូចជាការចូលរួមបង់ថ្លៃទឹក ភ្លើង សំរាម ក្នុងមួយឆ្នាំសិក្សាប្រមាណពី ១ម៉ឺន ទៅ ៣ម៉ឺនរៀល។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រសួងអប់រំហាមដាច់ខាត ការប្រមូលថវិកាពីសិស្ស មាតាបិតាសិស្ស ខុសគោលការណ៍ណែនាំ។
ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ក្រសួងអប់រំ យុវជន និងកីឡា៖
ផ្តល់សិទ្ធិដោយ៖ freshnews

