Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការចំនួន៥ ត្រូវបានចុះហត្ថលេខាធិការរវាងកម្ពុជា-ថៃ

    BY Khmerpress February 7, 2024
    អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការចំនួន៥ ត្រូវបានចុះហត្ថលេខាធិការរវាងកម្ពុជា-ថៃ

    (បាងកក, ថៃ)៖ អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការចំនួន៥ ត្រូវបានចុះហត្ថលេខាធិការរវាងកម្ពុជា-ថៃ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងប្រទេស​ថៃ។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។

    អនុស្សារណៈដែលបានចុះហត្ថលេខានោះរួមមាន៖

    ១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើការកាត់បន្ថយហានិភ័យ​គ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត​រាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ
    ២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យ សិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ
    ៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ
    ៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ
    ៥៖ អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: