Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រឹមខែ៦ឆ្នាំនេះ សមត្ថកិច្ចត្រូវសម្អាតរាល់រថយន្ត ដែលតុបតែងបន្ថែមខុសបច្ចេកទេស ងាយនឹងបង្កគ្រោះថ្នាក់

    BY Khmerpress February 8, 2024
    ត្រឹមខែ៦ឆ្នាំនេះ សមត្ថកិច្ចត្រូវសម្អាតរាល់រថយន្ត ដែលតុបតែងបន្ថែមខុសបច្ចេកទេស ងាយនឹងបង្កគ្រោះថ្នាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានមានប្រសាសន៍ថា ត្រឹមខែ៦ឆ្នាំនេះ សមត្ថកិច្ចត្រូវសម្អាតរាល់រថយន្ត ដែលតុបតែងបន្ថែមខុសបច្ចេកទេស ងាយនឹងបង្កគ្រោះថ្នាក់។

    ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងបែបនេះ ក្នុងការអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

    ឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ថា៖ «កន្លងទៅគឺឃើញថាបានធ្វើច្រើន មិនមែនអត់ធ្វើទេ ប៉ុន្តែពេលខ្លះខ្ញុំមានអារម្មណ៍ថា ធ្វើនៅពេលដែលថ្នាក់ដឹកនាំគាត់ស្រែកបន្តិចទៅទើបធ្វើ ប៉ុន្តែមិនមានការធ្វើដូចជាភ្លៀងរលឹម ដូច្នេះហើយ សូមឱ្យត្រឹមយ៉ាងយូរ ខ្ញុំគិតថាមិនឱ្យលើសពីពាក់កណ្ដាលឆ្នាំ ធ្វើម៉េចកុំឱ្យមានការបិទ​ស្ទីគ័រ ពាក្យស្លោក នៅលើរថយន្ត ព្រោះថា កាលណាដែលបិទពាក្យស្លោកទៅ មនុស្សយើងពេលបានឃើញ មានអារម្មណ៍មួយគឺចង់អានហើយ ដែលធ្វើឱ្យយើងបាត់ ១វិនាទី ២វិនាទី ក្នុងការបញ្ជាយានយន្តរបស់យើង ពេលយើងកំពុងនៅលើផ្លូវលឿននេះ អាចបង្កជាហានិភ័យបាន។

    ឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្ថែមទៀតថា «ចំពោះឡានធំមួយចំនួន ប្រើស៊ីផ្លេកែច្នែ នេះក៏មិនអនុញ្ញាតឱ្យមានផងដែរ ក្នុងនោះក៏មានការប្រើប្រាស់ភ្លើងហ្វាមួយចំនួន មិនអនុញ្ញាត នេះគឺខុសលក្ខណៈបច្ចេកទេស ដែលយើងទាំងអស់គ្នាចូលរួមត្រួតពិនិត្យ ហើយសម្អាតឱ្យបានយ៉ាងយូរត្រឹមខែ ៦នេះ ដូច្នេះសូមកុំធ្វើលើសពីបច្ចេសទេស ដែលច្បាប់មិនបានអនុញ្ញាត» ៕ ទស្សនាវីដេអូខាងក្រោម៖

    Share This Post: