Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍! យប់មិញនៅរាជធានីភ្នំពេញ ឃាត់យានយន្ដល្មើស ៦៧គ្រឿង

    BY Khmerpress February 10, 2024
    យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍! យប់មិញនៅរាជធានីភ្នំពេញ ឃាត់យានយន្ដល្មើស ៦៧គ្រឿង

    (ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានឃាត់យានយន្ដល្មើសចំនួន ៦៧គ្រឿង ក្នុងនោះរថយន្តចំនួន ១៧គ្រឿង និងម៉ូតូ ៥០គ្រឿង។

    ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាណគួរឲ្យព្រួយបារម្ភ។

    ជាលទ្ធផលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន ៦៧គ្រឿង (រថយន្ត ចំនួន ១៧គ្រឿង និងម៉ូតូចំនួន ៥០គ្រឿង)៖

    *ទី១៖ ល្មើសជាតិស្រវឹង ចំនួន៣៥គ្រឿង, កម្រិត ០.២៥ -០.៣៩ mg/L ចំនួន០៦គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន០៣នាក់ នុងអ្នកបើកបររថយន្ត ចំនួន០៣នាក់។

    +កម្រិត ០.៤០ mg/L ឡើង ចំនួន២៩គ្រឿង, អ្នកបើកបរម៉ូតូ ចំនួន១៦នាក់ និងអ្នកបើកបររថយន្ត ចំនួន១៣នាក់។

    *ទី២៖ បទល្មើសផ្សេងៗ ចំនួន៣២គ្រឿង អត់មួកសុវត្ថិភាព ចំនួន២៩គ្រឿង, ម៉ូតូកែច្នៃស៊ីម៉ាំង ចំនួន០១គ្រឿង, រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០១គ្រឿង និងម៉ូតូមានសារធាតុញៀន ចំនួន០១គ្រឿង។

    ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា «កម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី បានចេញយុទ្ធនាការរឹតបន្តឹងច្បាប់ ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាប្រចាំដោយមិនលើកលែង»៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: