Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មានកូនផ្សោត១ក្បាលទៀតទើបកើតថ្មីនៅអន្លង់កាំពី ខេត្តក្រចេះ បើកទំព័រមុនគេក្នុងឆ្នាំ២០២៤

    BY Khmerpress February 12, 2024
    មានកូនផ្សោត១ក្បាលទៀតទើបកើតថ្មីនៅអន្លង់កាំពី ខេត្តក្រចេះ បើកទំព័រមុនគេក្នុងឆ្នាំ២០២៤

    (ក្រចេះ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ពីការប្រទះឃើញកូនសត្វផ្សោតទើបតែកើតថ្មី១ក្បាលមានអាយុប្រមាណ២ថ្ងៃ នៅអន្លង់កាំពី ជ្រោយបន្ទាយ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

    បើតាមក្រសួងកសិកម្ម កូនផ្សោតនេះត្រូវបានប្រទះឃើញដោយក្រុមឆ្មាំទន្លេដែលកំពុងចុះល្បាត និងបានរាយការណ៍ជូនក្រុមការងារស្រាវជ្រាវ ដើម្បីចុះស្រាវជ្រាវ និងថតយករូបជាក់ស្តែង។

    កូនផ្សោតទើបនឹងកើតថ្មីនេះស្ថិតក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ៦ក្បាល។ នេះគឺជាកូនផ្សោតទី១ ដែលបានកត់ត្រានៅក្នុងឆ្នាំ២០២៤នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: