Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ នឹងបើកវគ្គបង្រៀនភាសាចិនក្នុងវិស័យទេសចរណ៍ ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ

    BY Khmerpress February 14, 2024
    ក្រសួងទេសចរណ៍ នឹងបើកវគ្គបង្រៀនភាសាចិនក្នុងវិស័យទេសចរណ៍ ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងស្តីពី វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញលើជំនាញភាសាចិន។

    ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងចូលរួមជំរុញការអភិវឌ្ឍជំនាញ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសត្រៀមទទួលភ្ញៀវទេសចរចិន ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់មន្ត្រីរាជការ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើ ដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលភាសាចិនកម្រិតមូលដ្ឋាន និង ភាសាចិនកម្រិតបឋមតាមប្រព័ន្ធអនឡាញ តាមកាលបរិច្ឆេទដូចខាងក្រោម៖

    ១.ថ្នាក់ភាសាចិនកម្រិតមូលដ្ឋាន ចាប់ផ្តើមពីថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២៤
    ២.ថ្នាក់ភាសាចិនកម្រិតបឋម ចាប់ផ្តើមពីថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២៤

    មន្ត្រីរាជការ បុគ្គលិកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ចនិងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្សនិស្សិត និងសាធារណជន អាចធ្វើការចុះឈ្មោះសិក្សាតាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org ឬតាមរយៈស្តេន QR Code ខាងក្រោម៖

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post: