Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងពាណិជ្ជកម្ម នឹងដាក់ឲ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធទូរស័ព្ទសាធារណៈ ១២៦៦ ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះតទៅ

    BY Naren March 9, 2024
    ក្រសួងពាណិជ្ជកម្ម នឹងដាក់ឲ្យដំណើរការជាផ្លូវការ នូវប្រព័ន្ធទូរស័ព្ទសាធារណៈ ១២៦៦ ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះតទៅ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នឹងដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូរស័ព្ទសាធារណៈ ដែលមានលេខ (១២៦៦) ចាប់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះតទៅ។ នេះបេីតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃ០៨ ទី២០២៤។

    សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ការដាក់ប្រព័ន្ធទូរស័ព្ទសាធារណៈនេះ ដើម្បីឆ្លើយតបនូវសំណួរ សំណូមពរ មតិយោបល់ និងដំណោះស្រាយបញ្ហាប្រឈមនានារបស់ធុរជន និងសាធារណជនពាក់ព័ន្ធនឹង៖
    ១)៖ ព័ត៌មានទូទៅ
    ២)៖ ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម
    ៣)៖ ព័ត៌មានអំពីការចុះបញ្ជីម៉ាក
    ៤)៖ ព័ត៌មានអំពីការនាំចេញ-នាំចូល
    ៥)៖ ព័ត៌មានអំពីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)
    ៦)៖ ព័ត៌មានអំពីសេវាពាណិជ្ជកម្មផ្សេងៗរបស់ក្រសួងពាណិជ្ជកម្ម ដូចជាប្រតិបត្តិការដែលមានកិច្ចធានា និង
    ព័ត៌មានអំពីការតាំងពិព័រណ៌។

    អាស្រ័យហេតុនេះ សូមលោក-លោកស្រី ធុរជន និងសាធារណជនទូទៅ ដែលមានបំណងសាកសួរ ព័ត៌មាន
    ចម្ងល់ ឬបញ្ហាផ្សេងៗពាក់ព័ន្ធនឹងកិច្ចការដូចបានបញ្ជាក់ជូនខាងលើ សូមធ្វើការហៅចូលមកកាន់លេខ ទូរស័ព្ទ
    ១២៦៦ ដោយឥតគិតថ្លៃ។

    មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតប នៅរៀងរាល់ម៉ោងធ្វើការដោយសេចក្តីរីករាយ។

    ក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា លោក-លោកស្រី ធុរជន និងសាធារណជនទូទៅនឹងទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ព្រមទាំងដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្ម និងធុរកិច្ចកាន់តែមានភាពងាយស្រួល និងរីកចម្រើនបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម៖

    Share This Post: