កិច្ចសហប្រតិបត្តិការដៃគូពាណិជ្ជកម្មរវាង ក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្ម Prakit Advertising Cambodia និង គណៈគ្រប់គ្រងប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិលេខ 7HD ដើម្បីទទួលតារាល្បីៗផ្ដាច់មុខពីប្រទេសថៃ មកប្រទេសកម្ពុជា
(ភ្នំពេញ)៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្ម Prakit Advertising Cambodia បានចុះកិច្ចសហប្រតិបត្តិការយ៉ាងជោគជ័យមួយ ជាមួយគណៈគ្រប់គ្រងប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិលេខ 7HD ដែលបានធ្វើឡើងនៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញកន្លងទៅនេះ។ ការចុះអនុស្សារណៈយោគយល់គ្នានេះ បានផ្ដល់ឱកាសឲ្យក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្ម Prakit Advertising Cambodia បានទទួលតារាល្បីៗផ្ដាច់មុខពីប្រទេសថៃ មកក្នុងប្រទេសកម្ពុជារបស់យើងផងដែរ។
នៅក្នុងព្រឹត្តការណ៍នេះដែរក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗនៅក្នុងរាជធានីភ្នំពេញនេះផងដែរ។

មានការចូលរួមពីសំណាក់ឥស្សរជនដ៏លេចធ្លោធំៗមួយចំនួនដូចជា ឯកឧត្តម ឈឺគៀត អាត់ថាករ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Chantup Desabaedya (ចាន់ថាប់ ថេសាផេត) អគ្គនាយកក្រុមហ៊ុន ភ្នាក់ងារពាណិជ្ជកម្ម Prakit Advertising Cambodia និងលោក Pattanapong Nuphan (ផាត់ថាណាក់ភុង នូផាន់) អគ្គនាយកគ្រប់គ្រង ស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD ។



លោក Chantup Desabaedya (ចាន់ថាប់ ថេសាផេត) អគ្គនាយកក្រុមហ៊ុន ភ្នាក់ងារពាណិជ្ជកម្ម Prakit Advertising Cambodia ក៏បានផ្ដល់ជាអនុសាសន៍ខ្លះៗទាក់ទងនឹងចក្ខុវិស័យក្នុងដៃគូពាណិជ្ជកម្មផងដែរ។
«ពួកយើងស្រឡាញ់និងគោរពអ្នកគាំទ្រដែលជាប្រជាជនកម្ពុជាជាខ្លាំង។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានចាត់ទុកជាចំណុចចាប់ផ្ដើមមួយនៃការពង្រឹងមិត្តភាពដែលជាដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្ម Prakit Advertising Cambodia បានចុះកិច្ចសហប្រតិបត្តិការយ៉ាងជោគជ័យ ជាមួយគណៈគ្រប់គ្រងប្រចាំស្ថានីយទូរទស្សន៍ ប៉ុស្តិលេខ៧ រួមទាំងមានចក្ខុវិស័យនៅក្នុងការបង្កើតមាតិកាដែលមានគុណភាព ឲ្យកាន់តែទាក់ទាញទស្សនិកជនបន្ថែមទៀត។ គោលបំណងដ៏ធំរបស់យើងគឺ ការផលិតនូវមាតិកាដែលទាក់ទាញនិង បម្រីទស្សនិយភាពទៅកាន់អ្នកគាំទ្រទាំងអស់នៅក្នុងប្រទេសកម្ពុជា។
ដោយមានបណ្តាញទំនាក់ទំនងយ៉ាងរឹងមាំជាមួយនឹងតារាល្បីៗលំដាប់កំពូលនៅក្នុងប្រទេសថៃ ក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្ម Prakit Advertising Cambodia នឹងរិះរកអ្វីដែលថ្មី ដើម្បីផ្តល់ឲ្យអតិថិជនរបស់យើងនូវ លក្ខខណ្ឌដែលច្បាស់លាស់មួយ ដែលអាចធានាបានថា ពួកយើងមិនមែនត្រឹមតែផ្តល់ជាមាតិកាដែលផលិតទៅជាមួយគុណភាពខ្ពស់ប៉ុណ្ណោះទេ គឺអាចយកទៅប្រើបាស់បានដោយមានទំនុកចិត្ត។»




ក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្ម Prakit Advertising Cambodia គឺជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មឈានមុខគេមួយដែលមានបុគ្គលិក មានទាំងចំណេះដឹង និងការយល់ដឹង រួមទាំងមានបទពិសោធន៍ស្តង់ដារអន្តរជាតិដ៏យូរអង្វែងផងដែរ។ ក្រុមហ៊ុនយើងនឹងនាំយកនូវកំពូលតារាល្បីៗប្រចាំស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD ផ្ដាច់មុខមកកាន់ប្រទេសកម្ពុជា ។
មិនតែប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៏នេះ ក៏មានការចូលរួមសម្តែងពីសំណាក់វត្តមានតារាថៃល្បីៗមួយចំនួនដូចជា លោក Mike Pattaradet (ម៉ាយ ផាត់ថារ៉ាដេត) , លោក Mik Thongraya មីក ថងរ៉ាយា, កញ្ញា Pinkploy Papawadee (ពីងផ្លយ ប៉ាផាវាឌី) កញ្ញា Pupe Kessarin (ផុបពេផាសារីន) និង កញ្ញា Ms. Garn Nuttacha (កានណាត់តាឆា) ផងដែរ។



