PR May 21, 2024

កាន់តែកក្រើកម្តងទៀត !! GANZBERG នាំគុនខ្មែរទៅអុកឡុកដល់ទឹកដីបារាំង

Liny Chan

ជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ GANZBERG ដែលបាននាំគុនខ្មែរទៅផ្សព្វផ្សាយដល់ទឹកដីបារាំង កីឡាករប្រដាល់គុនខ្មែរកម្ពុជាជិត ១០រូប នឹងចេញដំណើរទៅប្រកួតនៅលើទឹកដីប្រទេសបារាំងហើយ ដើម្បីប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ និងដណ្តើមខ្សែក្រវាត់ WKF (ពិភពគុនខ្មែរ)។

កីឡាករគុនខ្មែរ ដែលចេញទៅប្រកួតនៅប្រទេសបារាំង នៅថ្ងៃទី២ ខែមិថុនា នៅទីក្រុងប័រដូ រួមមាន ឈឿង ល្វៃ ប៉ះ Omar Samb ក្នុងតំណែងគូឯក, លន បញ្ញា ប៉ះ Omar Bathily, ទួន ស្រីពិន ប៉ះ Marika Orel , និងកីឡាករ សៀង ហៃ ដែលកំពុងហ្វឹកហាត់នៅបារាំង ប៉ះជាមួយ Mazouz។

ដោយឡែកអ្នកប្រដាល់កម្ពុជា ចំនួន ២រូបគឺ ឃឹម បូរ៉ា និងឈុត សេរីវ៉ាន់ថង ដែលប្រកួតបេក្ខភាព ម៉ារ៉ាតុន ដណ្ដើមខ្សែក្រវាត់ KSF ក្នុងប្រភេទទម្ងន់ Light Weight 61kg។ ជាពិសេសក្រុមហ៊ុន GANZBERG បានផ្តល់ជូនកាដូ យក្សឡាន ១គ្រឿង លើកស្ទួយវិស័យគុនខ្មែរ គឺឡាន Pick Up BT-50 ខ្លាញ់គោ សម្រាប់កីឡាករ ឃឹម បូរ៉ា និង ឈុត សេរីវ៉ាន់ថង។

GANZBERG មានឆន្ទៈគាំទ្រគុនខ្មែរទាំងក្នុងស្រុក និងក្រៅស្រុក ការធ្វើប្រកួតនៅបារាំងលើកនេះ គឺយើងបានផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក មិនមែនចេះតែនិយាយនាំគុនខ្មែរទៅកាន់កម្រិតពិភពលោកនោះទេ។ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក, GANZBERG ស្រលាញ់គុនខ្មែរ, សូមពិសាដោយការទទួលខុសត្រូវ ៕