Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លើកទឹកចិត្តសហគ្រិនខ្មែរ​ដាក់ពាក្យប្រកួត«ពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម២០២៤» ដើម្បី​ជំរុញសក្កានុពលធុរកិច្ចរបស់ខ្លួន

    BY Naren June 6, 2024
    លើកទឹកចិត្តសហគ្រិនខ្មែរ​ដាក់ពាក្យប្រកួត«ពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម២០២៤» ដើម្បី​ជំរុញសក្កានុពលធុរកិច្ចរបស់ខ្លួន

    (ភ្នំពេញ)៖ សហគ្រិនខ្មែរប្រកាសបើកទទួលការដាក់ពាក្យចូលរួមក្នុងកម្មវិធីប្រកួតប្រជែង «ពានរង្វាន់ សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យមឆ្នាំ២០២៤» ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី0៤ ខែសីហា ឆ្នាំ២០២៤។

    កម្មវិធីប្រកួតប្រជែង «ពានរង្វាន់ សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យម» ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញ ទំនាក់ទំនងក្នុងចំណោមតួអង្គសកម្មទាំងអស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង។ ជាពិសេសផ្ដល់ការគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា ដែលមកពីគ្រប់វិស័យ។

    សហគ្រាសធុនតូច និងមធ្យមទំាងអស់ត្រូវបានលើកទឹកចិត្តឲ្យចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងនេះ ដើម្បីថ្លឹងថ្លែង ពីសមត្ថភាព និងជំរុញនូវស្មារតីប្រកួតប្រជែងធុរកិច្ចរបស់អ្នកតាមរយៈ ឱកាសទទួលបានវគ្គត្រៀមខ្លួនប្រកួតប្រជែង ការធ្វើទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនដែលមានសក្កានុពល ក្នុងការផលិត និងកែច្នៃផលិតផលក្នុងស្រុក ក៏ដូចជាឱកាសជួបជាមួយសហគ្រិនឆ្នើមជាច្រើនផ្សេង ទៀតដើម្បីផ្លាស់ប្តូរយោបល់អាជីវកម្មផងដែរ។

    សហគ្រិនដែលចូលរួមប្រកួតនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

    *ឱកាសក្នុងការចូលរួមវគ្គត្រៀមខ្លួនដើម្បីធ្វើការប្រកួតពង្រឹងអាជីវកម្ម
    *ឱកាសបង្កើនដៃគូសហការអាជីវកម្ម
    *ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ
    *ឈ្នះទឹកប្រាក់រង្វាន់សរុបប្រមាណ១១០លានរៀល បែងចែកទៅតាមជ័យលាភី

    សហគ្រិនដែលមានបំណងចង់ចូលរួមត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
    ● មានសញ្ជាតិខ្មែរ
    ●​ ជាស្ថាបនិក /សហស្ថាបនិក ឬប្រធានគ្រប់គ្រង (លិខិតបញ្ជាក់ផ្ទេរសិទ្ធចូលរួមប្រកួតក្នុងករណីអ្នកចូលរួមមិនមែនជាស្ថាបនិក /សហស្ថាបនិក)
    ● ជាអាជីវកម្មបង្កើតក្នុងស្រុក
    ● អាយុកាលនៃអាជីវកម្មចាប់ពី៣ឆ្នាំឡើងទៅ
    ●​ មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមវគ្គត្រៀមខ្លួនរប្រកួត
    ● មានការតាំងចិត្តខ្ពស់ និងមានសុក្រិតភាព

    សូមកុំឲ្យឱកាសនេះរំលងទៅឲ្យសោះ!​ដាក់ពាក្យចូលរួមទំាងអស់គ្នាតាមរយៈតំណរភ្ជាប់ខាងក្រោមនេះ៖ https://forms.gle/UQBWiPfiC5wySPmW8
    សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់តេលេក្រាមគ្រុបខាងក្រោមនេះ៖

    https://t.me/KESMEsAward ឬទាក់ទងតាមលេខទំនាក់ទំនង 095 573 167 ។

    គួរបញ្ជាក់ថា កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ២០២៤ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួតផ្សេងៗទៀតដែលរៀបចំឡើងដោយ សហគ្រិនខ្មែរ ក្នុងឆ្នាំ២០២៤នេះ ដែលរួមមាន កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ២០២៤ (Khmer Enterprise High School Awards Competition) និងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតធុរកិច្ចបង្កើតថ្មី ២០២៤ (Khmer Enterprise Startups Awards Competition)​៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: