ប្រធានសហព័ន្ធ៖ ការកែច្នៃគ្រាប់ស្វាយចន្ទី ជាអាជីវកម្មត្រូវការដើមទុនធំ ហើយក្រុមហ៊ុនកែច្នៃពិបាក ក្នុងការរកឥណទាន
(ភ្នំពេញ)៖ លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា ការកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងប្រទេសកម្ពុជា គឺជាអាជីវកម្មមួយ ដែលត្រូវការដើមទុនធំ ហើយក្រុមហ៊ុនកែច្នៃ មានការពិបាក ក្នុងការស្វែងរកឥណទាន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា អញ្ជើញចូលរួម កិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យស្វាយចន្ទី ដើម្បីជំរុញកម្ពុជាក្លាយជាអធិរាជស្វាយចន្ទី» ក្នុងកម្មវិធី FRESH BUSINESS។
លោក អាន តារា បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងជាមួយនឹងការកែច្នៃស្វាយចន្ទី គឺត្រូវការទុនបង្វិលធំ […] ក្រុមហ៊ុនមួយ អាចផលិតបាន៥ពាន់តោន ក្នុងមួយឆ្នាំ ដូច្នេះក្នុង៥ពាន់តោននេះ ត្រូវការយ៉ាងហោចណាស់ ក៏៧លានដុល្លារដែរ ចឹងថវិការបស់ក្រុមហ៊ុននីមួយៗ គាត់ពិបាកក្នុងការមានលទ្ធភាព ទៅខ្ចីបានរហូតដល់៧លានដុល្លារ»៕ ផ្តល់សិទ្ធិដោយ៖ Fresh News



