ព័ត៌មានជាតិ June 12, 2024

និយ័តករមូលបត្រកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញរបាយការណ៍វាយតម្លៃអចលនវត្ថុ ដែលប្រមូលកាត់កងបានរបស់ក្រុមហ៊ុន CIC

Naren

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីរបាយការណ៍វាយតម្លៃអចលនវត្ថុ ដែលប្រមូលកាត់កងបានរបស់ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC)។

ជាមួយគ្នានេះ និយ័តករមូលបត្រកម្ពុជា បានបង្គាប់ទៅក្រុមហ៊ុនឱ្យប្រមូលទ្រព្យពី កូនបំណុលពាក់ព័ន្ធផ្សេងទៀតរបស់ក្រុមហ៊ុន ព្រមទាំងតម្រូវឱ្យធ្វើការរៀបចំវេចខ្ចប់ បែងចែក និងបង្កើតសិទ្ធិរបស់វិនិយោគិន/អ្នកផ្តល់កម្ចី លើទ្រព្យសកម្មទាំងនេះតាមកញ្ចប់មូលនិធិនីមួយៗ ដើម្បីការពារឱ្យបានជាអតិបរិមានូវផលប្រយោជន៍របស់វិនិយោគិននិងអ្នកពាក់ព័ន្ធស្របច្បាប់ទាំងអស់ មុននឹងស្នើសុំការទទួលស្គាល់ពី ន.ម.ក. ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជា៖