Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឈ្វេងយល់អំពីនីតិវិធីដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ ត្រូវការឯកសារភ្ជាប់អ្វីខ្លះ?

    BY Naren June 13, 2024
    ឈ្វេងយល់អំពីនីតិវិធីដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ ត្រូវការឯកសារភ្ជាប់អ្វីខ្លះ?

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីនីតិវិធីដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ ដើម្បីដាក់ពាក្យប្រឡងយកបណ្ណបើកបរបាន បងប្អូនប្រជាពលរដ្ឋត្រូវមានឯកសារភ្ជាប់ដូចជា៖

    ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

    ២. លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់ ឬនៅមណ្ឌលសុខភាពដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល)

    ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក (ថតនៅទីតាំងផ្ទាល់)

    ** ចំពោះប្រជាពលរដ្ឋខ្មែរដែលមានបំណងប្រឡងយកបណ្ណបើកបរប្រភេទ គ ឃ ង ត្រូវភ្ជាប់វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ និងត្រូវមានបណ្ណបើកបរប្រភេទ ខ រួចហើយ។

    – ដាក់ពាក្យតាមប្រព័ន្ធអនឡាញ : https://driverlicense.mpwt.gov.kh

    – ព័ត៌មានលម្អិតទាក់ទងលេខប្រឹក្សាយោបល់ដោយឥតគិតថ្លៃក្នុងម៉ោងធ្វើការ ១២៧៥

    Share This Post: